ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀ​អាស៊ី​អាគ្នេយ៍ ប្រកាស​បើក​ប្រដាល់​​មួយ​សង្វៀន​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រជុំ​របស់​សហព័ន្ធ និង​យោង​តាម​ការ​ឯកភាព​របស់​បណ្ដា​ស្ថានីយទូរទស្សន៍​ទាំងអស់ គឺ​កម្មវិធី​ប្រដាល់​ប្រចាំ​ស​ប្ដា​ហ៍ នឹង​ត្រូវ​បិទ​ចោល​ចាប់ពី​ចុង​ស​ប្ដា​ហ៍​នេះ​តទៅ បន្ទាប់​ពី​សហព័ន្ធ​ស្នើ​ឱ្យ​បិទ​ប្រកួត​តាំងពី​ផ្ទុះ​កូ​វីត​១៩​។ យ៉ាងណាមិញ សង្វៀ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​សម្រេច​បើក​វិញ ដោយ​បើក​មួយ​សង្វៀន​នៅ​ថ្ងៃ​សៅរ៍​ទី​៤…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រជុំ​របស់​សហព័ន្ធ និង​យោង​តាម​ការ​ឯកភាព​របស់​បណ្ដា​ស្ថានីយទូរទស្សន៍​ទាំងអស់ គឺ​កម្មវិធី​ប្រដាល់​ប្រចាំ​ស​ប្ដា​ហ៍ នឹង​ត្រូវ​បិទ​ចោល​ចាប់ពី​ចុង​ស​ប្ដា​ហ៍​នេះ​តទៅ បន្ទាប់​ពី​សហព័ន្ធ​ស្នើ​ឱ្យ​បិទ​ប្រកួត​តាំងពី​ផ្ទុះ​កូ​វីត​១៩​។

យ៉ាងណាមិញ សង្វៀ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​សម្រេច​បើក​វិញ ដោយ​បើក​មួយ​សង្វៀន​នៅ​ថ្ងៃ​សៅរ៍​ទី​៤ ខែមីនា នេះ ក្រោយ​ពី​បិទ​ចោល​តាម​គេ​តាម​ឯង​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា លោក​បាន​សម្រេចចិត្ត​បើក​វិញ​មួយ​សង្វៀន ដោយ​ការ​ប្រកួត​មួយ​សង្វៀន​ឡើង​វិញ​នេះ គឺ​មិន​មានការ​អនុញ្ញាតិ​អោយ​មាន​អ្នក​ចូល​ទស្សនា​ទេ ដោយ​លោក​ធ្វើ​ឡើង​សម្រាប់​តែ​ការ​ផ្សាយ​ផ្ទាល់​លើ​ផេ​ក និង​លើ​កញ្ចក់​ទូរទស្សន៍​សុទ្ធសាធ​។

លោក​ថា ការ​ប្រកួត​ឡើង​វិញ​មួ​យស​ប្ដា​ហ៍​នេះ អាច​ជា​សាកល្បង​ប៉ុណ្ណោះ ប្រសិនបើ​មានការ​គាំទ្រ គឺ​អាច​បន្ត​បន្ថែម​រហូត​ដល់​កៀក​ចូល​ឆ្នាំ និង​ក្រោយ​ចូល​ឆ្នាំ​ភ្លាម​ៗ​។ ការ​បើក​មួយ​ប្រកួត​ឡើង​វិញ​នេះ គឺជា​ប្រកួត​មិត្តភាព​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ ដែល​ជា​ជំនួប​រវាង កីឡាករ​កម្ពុជា ហ៊ឹ​ម សា​រ៉ា​ន់ និង​កីឡាករ​កម្ពុជា មាស សុ​ជាតិ អម​ដោយ​កីឡាករ​កម្ពុជា​ជា​ច្រើន​គូ​ផ្សេង​ទៀត​។

លោក​ថា ការ​ប្រកាស​បើក​ឡើង​វិញ​នេះ ទី​មួយ​គឺ​ដើម្បី​កុំឱ្យ​កីឡាករ និង គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាត់បង់​ការងារ​ទាំងស្រុង និង​ទី​២ ដោយសារ​តែ​មាន​ឯកភាព​ពី​ខាង​ស្ពុ​ន​ស័​រ​។ ការ​ប្រកួត​នេះ នឹង​ផ្សាយ​ផ្ទាល់​លើ​ផេ​ក និង​លើ​ទូរទស្សន៍​ចាប់ពី​ម៉ោង​២​រសៀល​តទៅ នៅ​ថ្ងៃ​សៅរ៍​ទី​៤ មេ​សា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ