ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាត់បង់​ជីវិត​នៅ​លើ​រថភ្លើង ជាមួយនឹង​តេស្ត​កូ​វី​ដ​១៩​វិជ្ជមាន

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បើ​តាម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​១ ខែមេសា​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បាត់បង់​ជីវិត​នៅ​លើ​រថភ្លើង​ដឹក​អ្នកដំណើរ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​បាន​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​វីរុស​នេះ ដោយសារ​តែ​ចំនួន​អ្នក​បាត់បង់​ជីវិត​របស់​ប្រទេស​នេះ​ពី​ការ​ឆ្លង​រាលដាល​ច្រើន​ជាង​បី​ដង កាលពី​មួ​យស​ប្តា​ហ៍​មុន​។…

ប្រទេស​ថៃ ៖ បើ​តាម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​១ ខែមេសា​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បាត់បង់​ជីវិត​នៅ​លើ​រថភ្លើង​ដឹក​អ្នកដំណើរ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​បាន​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​វីរុស​នេះ ដោយសារ​តែ​ចំនួន​អ្នក​បាត់បង់​ជីវិត​របស់​ប្រទេស​នេះ​ពី​ការ​ឆ្លង​រាលដាល​ច្រើន​ជាង​បី​ដង កាលពី​មួ​យស​ប្តា​ហ៍​មុន​។

បុរស​អាយុ​៥៧​ឆ្នាំ ដែល​ទើបតែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក ទៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត​ភាគ​ខាងត្បូង ត្រូវ​បាន​គេ​មើលឃើញ​ថា ក្អក និង​ក្អួត មុន​ពេល​ឡើង​ជិះ​រថភ្លើង​នៅ​ថ្ងៃ​ច័ន្ទ​។

សាកសព​របស់​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​មុខ​បន្ទប់ទឹក​ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​។ អ្នកដំណើរ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជម្លៀស​ចេញពី​រថភ្លើង និង​ទូរថភ្លើង​ទាំងមូល​ត្រូវ​បាន​បាញ់​សម្អាត​មេរោគ​ដោយ​ក្រុម​គ្រូពេទ្យ​អាវ​ស​។

ឈ្មោះ​អ្នកដំណើរ​ទាំង ១៥​នាក់ ដែល​អង្គុយ​ក្នុង​ទូរ​ជាមួយនឹង​បុរស​នោះ ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​សុខាភិបាល ដើម្បី​តាមដាន​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា បុរស​នោះ​បាន​មក​ដល់​ប្រទេស​​ថៃ នៅ​ពេល​ណា​។ គាត់​បាន​កាន់​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព​ដែល​ចេញ​ដោយ​វេជ្ជបណ្ឌិត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ដោយ​បញ្ជាក់​ថា គាត់​មិន​មាន​វីរុស​ទេ ហើយ​គាត់​អាច​ហោះហើរ​បាន​។

ស្ថានភាព​អាសន្ន​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ពុធ បាន​រារាំង​ការ​ចូល​ក្នុង​ព្រះរាជាណាចក្រ​ថៃ​លើកលែងតែ​អ្នកការទូត និង​ថៃ​។ អ្នក​ណា​ម្នាក់​ដែល​មក​ដល់​ប្រទេស​ត្រូវ​តែ​មាន​លិខិតបញ្ជាក់​សុខភាព ហើយ​ចំណាយពេល​១៤​ថ្ងៃ សម្រាប់​ការ​ដាក់​ឱ្យ​នៅ​ដោយឡែក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​ថៃ​បាន​កើនឡើង​ដល់ ១៧០០​នាក់ ដែល​កើន​ឡើង​ជាង ៦០% ពី​មួ​យស​ប្តា​ហ៍​មុន ហើយ​ចំនួន​អ្នក​បាត់បង់​ជីវិត​បាន​កើនឡើង​ទ្វេ​ដង​ដល់ ១៣​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ