ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប់លៀងលើដំបូល​ផ្ទះ ប៉ូលិសថៃចាប់ខ្លួន បរទេស៩នាក់ ស្ត្រីថៃ៥នាក់

4 ឆ្នាំ មុន

ភូ​កេ​ត ៖ ប៉ូ​លី​ស​ថៃ​បាន​ចាប់ខ្លួន​ជនបរទេស៩​នាក់ និង​ស្ត្រី​ថៃ​៥​នាក់ ដែល​នាំ​គ្នា​ជប់លៀង ល្មើស​នឹង​បម្រាប ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល នៃ​ជំងឺ COVID-19 នេះ​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍…

ភូ​កេ​ត ៖ ប៉ូ​លី​ស​ថៃ​បាន​ចាប់ខ្លួន​ជនបរទេស៩​នាក់ និង​ស្ត្រី​ថៃ​៥​នាក់ ដែល​នាំ​គ្នា​ជប់លៀង ល្មើស​នឹង​បម្រាប ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល នៃ​ជំងឺ COVID-19 នេះ​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ។

ជនបរទេស​និង​ថៃ ត្រូវ​បាន​ចាប់ខ្លួន នៅ​លើដំបូល​ផ្ទះ​ជួល​មួយ​កន្លែង នៅ​លើ​ផ្លូវ​ស៊ី​រី​រ៉ាត់ ក្នុងស្រុក​ប៉ា​តុង ខេត្តភូ​កេ​ត កាលពី​យប់​ថ្ងៃ​ពុធ​ទី​១ មេ​សា ២០២០ បន្ទាប់​ពី​ប៉ូ​លី​ស​ថៃ​បាន​ទទួល​ពាក្យបណ្តឹង​អំពី​ពិធីជប់លៀង​នេះ ។

ជនបរទេស ដែល​ត្រូវ​បាន​ចាប់ខ្លួន (​បុរស​៦​នាក់ និង​ស្ត្រី​៣​នាក់​) រួម​មាន ៖ ជនជាតិ​អូស្ត្រាលី ៤​នាក់​, ជនជាតិ​អ៊ុយ​ក្រែ​ន ០៤​នាក់ និង​អា​មេ​រិច​កាំ​ង ម្នាក់ ។

រួម​ទាំង​ស្ត្រី​ថៃ​៥​នាក់ មក​ពី​ខេត្ត​ផ្សេង​ៗក្នុង​ប្រទេស​ថៃ រួម​មាន ៖ នារី​អាយុ​៣១​ឆ្នាំ មក​ពី​ខេត្ត Satun, នារី​អាយុ​៣៦​ឆ្នាំ មក​ពី​ខេត្ត Trang, នារី​អាយុ​២៨​ឆ្នាំ មក​ពី​ខេត្ត Chon Buri, នារី​អាយុ​២៣​ឆ្នាំ មកពីណា Nakhon Si Thammarat និង នារី​អាយុ​៣៣​ឆ្នាំ មក​ពី​ខេត្ត Satun ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួបជុំ​នេះ ប៉ូ​លី​សបាន​រក​ឃើញ កញ្ឆា​ចំនួន ៤​ក្រាម និង​កូកាអ៊ីន​ចំនួន ០,៩៤​ក្រាម ក្នុង​ពី​ធី​ជប់លៀង​របស់​ពួក​គេ ហើយ​ក៏​បាន​រឹបអូស​យក​ឧបករណ៍​មួយ​ចំនួន​ផង​ដែរ ។

ជាបឋម​ពួក​គេ​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​រំលោភ​បទបញ្ជា​របស់​អភិបាលខេត្ត​ភូ​កេ​ត ហាមឃាត់​ការ​ប្រមូលផ្តុំ​មនុស្ស និង​រំលោភ​ក្រឹត្យ​គ្រាអាសន្ន របស់​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ