ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពៃណាស់ ស្រីស្អាតប្រកាស​ដល់​អ្នក​ជួល​ផ្ទះ​និង​ខុន​ដូ​​​បង់​តែ​៥០%​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ នៅលើ​​អាក់​ខោ​ន​​ហ្វេសបុករបស់តារា​សម្ដែង និង​ជា​តារាចម្រៀង កញ្ញាវ​ណ្ណា វ​ត្តី បាន​បង្ហោះ​ថា នាង​នឹង​ប្រកាស​អោយ​អ្នក​ជួល​ផ្ទះ និង​ជួល​ខុន​ដូ​នាង​ទាំងអស់ ​បង់​ឈ្នួល​តែ​៥០​ភាគរយ​នៃ​តម្លៃ​ធ្លាប់​បង់​ប៉ុណ្ណោះ ដែល​នេះ​គឺជា​កម្រ…

រាជធានីភ្នំពេញ​៖ នៅលើ​​អាក់​ខោ​ន​​ហ្វេសបុករបស់តារា​សម្ដែង និង​ជា​តារាចម្រៀង កញ្ញាវ​ណ្ណា វ​ត្តី បាន​បង្ហោះ​ថា នាង​នឹង​ប្រកាស​អោយ​អ្នក​ជួល​ផ្ទះ និង​ជួល​ខុន​ដូ​នាង​ទាំងអស់ ​បង់​ឈ្នួល​តែ​៥០​ភាគរយ​នៃ​តម្លៃ​ធ្លាប់​បង់​ប៉ុណ្ណោះ ដែល​នេះ​គឺជា​កម្រ ខណៈ​ដែល​នាង​ក៏​ប្រកាស​ទៀត​ថា នឹង​ទម្លាក់​តម្លៃ​បែប​រហូត​ដល់​បញ្ចប់​ការ​ភ័យ​បារម្ភ​ពី​កូ​វីត​១៩​នោះ​។ នាង​គឺជា​សិល្បករ​ទី​២​ហើយ បន្ទាប់​ពី​អ្នក​នាង ខាត់ សុ​ឃី​ម ដែល​ប្រកាស​បញ្ចុះ​ឈ្នួល​ផ្ទះ​៥០​ភាគរយ ដោយ​មិន​ចាំបាច់​មានការ​ស្នើ​សុំ​។

កញ្ញា វ​ណ្ណា វ​ត្តី បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​២ មេ​សា ឆ្នាំ​២០២០ ថា«ខ្ញុំ​បញ្ចុះ​ថ្លៃ​ជួល​ផ្ទះ និង​Condo​របស់ខ្ញុំ​ច​នួន​50% រហូត​ដល់​ចប់​កូ​វិត​19 អតិ​ធិ​ជន​ឃើញ​ហើយ​បង់​អោយ​នាង​ខញុំ​តែ​50%​ទៅ​បាន​ហើយ​»​។

អម​ដោយ​ការ​បង្ហោះ មាន​អ្នកគាំទ្រ​មិន​តិច​ទេ សរសើរ និង ចែកចាយ ដើម្បី​អោយ​ម្ចាស់​ឈ្នួល​ផ្ទះ​ផ្សេង​ទៀត យក​គំរូ​តាម​នាង​។ នៅ​មិន​ទាន់​ដឹង​ថា តើ​នាង​មាន​ខុន​ដូ និង ផ្ទះ​ជួល​ប៉ុន្មាន​កន្លែង​ក្នុង​ការ​បញ្ចុះតម្លៃ​នោះ​ទេ ប៉ុន្តែ​តាម​ការ​ខ្សឹបខ្សៀវ​គឺ​នាង​មាន​ដី​ជួល​មួយ​កន្លែង​នៅ​ខេត្ត​ប៉ៃលិន មាន​ចិន​ដូ​នៅ​ម្ដុំ​ផ្សារ​ដើម​ថ្កូវ និង មានផ្ទះ​ច្រើន​កន្លែង​សម្រាប់​ជួល​នៅ​ភ្នំពេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង វ​ណ្ណា វ​ត្តី គឺជា​សមាជិកគ្រួសារ​តារា​កម្ពុជា ដែល​មុន​នេះ​កញ្ញា ក៏​បាន​ចូលរួម​ថត​ស្ព​ត​អប់រំ ដើម្បី​អោយ​មានការ​បញ្ចៀស​ពី​ជម្ងឺ​កូ​វីត​១៩ ដែល​មាន​អ្នកគាំទ្រ​មិន​តិច​សរសើរ​ចំពោះ​ការងារ​ស្ម័គ្រចិត្ត​នោះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ