ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ឲ្យ​ដាច់​ខែ ដាច់ខ្យល់​! កុំ​ធ្វើ​រឿង​នេះ​បើ​អ្នកមាន​លទ្ធភាព​រក​លុយ​បាន​ចន្លោះ១៥០ ទៅ​២០០ដុល្លារ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​នេះ​យុវវ័យ​និយម​ប្រើប្រាស់​សម្ភារៈ​ប្រែ​ន​ៗ មិន​ថា​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដូច​ជា​កាបូបដៃ គ្រឿងអលង្ការ នាឡិកា ឬ​ក៏​ភេសជ្ជៈ​ប្រែ​ន ដូច​ជា​ការ​ទទួលទាន​កាហ្វេ​ប្រែ​ន​ៗ​ជាដើម ។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​នេះ​យុវវ័យ​និយម​ប្រើប្រាស់​សម្ភារៈ​ប្រែ​ន​ៗ មិន​ថា​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដូច​ជា​កាបូបដៃ គ្រឿងអលង្ការ នាឡិកា ឬ​ក៏​ភេសជ្ជៈ​ប្រែ​ន ដូច​ជា​ការ​ទទួលទាន​កាហ្វេ​ប្រែ​ន​ៗ​ជាដើម ។

យ៉ាងណាមិញ បើសិនជា​អ្នកជា​កូន​អ្នកមាន​ទ្រព្យ​ធូរធារ និង​មាន​លុយ​ចាយ​ពេញ​ៗ​ដៃ ឬ​ក៏​លោក​អ្នក​ដែល​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​បាន​ខ្ទង់ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ៗ ការ​ចាយ​លុយ​ទៅ​លើ​របស់​ប្រើប្រាស់​ប្រែ​ន​ៗ​អាច​មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​លោក​អ្នក​ឡើយ ។

ក៏​ប៉ុន្តែ​បើសិនជា​ប្អូន​ៗ​យុវវ័យ​ដែល​ទើបតែ​ចេញ​ធ្វើការ​នៅ​តាម​ស្ថាប័ន​ណាមួយ ឬ​ក៏​ប្អូន​ដែល​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី ១៥០ ដុល្លារ​អា​មេ​រិ​ក ទៅ ២០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​នោះ អ្នកជំនាញ​បាន​ជូន​ជា​យោបល់​ថា​ប្អូន​ៗ​មិន​គួរ​ធ្វើ​រឿង​នេះ​ទេ បើសិន​មិន​ចង់​ក្រពេញ​មួយ​ជីវិត​នោះ ។

ដូច្នេះ​កុំ​ឲ្យ​ពើបប្រទះ​នឹង​ពាក្យ​ថា «​ដាច់​ខែ ដាច់ខ្យល់​» ឬ «​ចាយ​សល់​ថ្ងៃ​» នោះ អ្នកជំនាញ​បាន​លើក​ឡើង របស់​ប្រែ​ន​មួយ​ក្នុង​ចំណោម​របស់​ប្រែ​ន​ជា​ច្រើន​ដែល​យុវជន​មិន​គួរ​ចំណាយ​ប្រាក់​ទៅ​លើ​វា​នោះ ការ​ទទួលទាន​កាហ្វេ​ប្រែ​ន ឬ​កាហ្វេ​កាលី​ប​ដែល​មាន​តម្លៃ​ខ្ពស់ ដើម្បី​សន្សំ​ប្រាក់​កុំ​ឲ្យ​ចុងខែ​វេទនា​។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​មាន​ប្រសាសន៍​ថា «​គ្រាន់តែ​អត់​ញ៉ាំ​កាហ្វេ​១​ថ្ងៃ​១​កែវ ហើយ​សន្សំ​ប្រាក់​ដើម្បី​វិនិយោគ​ក៏​អាច​មាន​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ដែរ​» ។ ក៏​ប៉ុន្តែ​បើសិនជា​លោក​អ្នក ចូល​ចិត្ត​ទទួលទាន​កាហ្វេ មិន​អាច​អត់​បាន ចូរ​មាន​ភាព​ឆ្លាត​វ៉ៃ​ក្នុង​ការ​ចាយ​លុយ​លើ​បញ្ហា​នេះ ។

លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា «​ក្នុង​កំឡុង​ប្រាក់ខែ ឬ​ក៏​ចំណូល​មាននៅ​ចន្លោះ​១៥០ ដុល្លារ​អា​មេ​រិ​ក ទៅ​២០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ យុវជន​មិន​គួរ​មាន​ទម្លាប់​ទទួលទានកាហ្វេ​ប្រែ​ន​ៗ​មាន​តម្លៃ​ខ្ពស់​ឡើយ ដោយសារ​តែ​ខ្លួន​យើង​មាន​ប្រាក់ខែ ឬ​ប្រាក់​ចំណូល​មាន​កម្រិត​។ ក៏​ប៉ុន្តែ បើ​យុវជន​ដែល​មាន​ទម្លាប់​ក្នុង​ការ​ញុំាំកាហ្វេ នោះ​យុវជន​យើង​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​សន្សំ​សំចៃ​ប្រាក់​»​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា «​អ្នកដឹង​ទេ​ថា ការ​ចំណាយ​ទៅ​លើ​កាហ្វេ​ប្រែ​ន​ៗ​ក្នុង​មួយកែវ គឺ​ប្រៀប​ដូច​ជា​អ្នក​បាន​បង់ថ្លៃ​ជួល​ទីតាំង​អគារ​កាហ្វេ​នោះ​និង​បង់​ប្រាក់ខែ​ដល់​បុគ្គលិក​នៅ​ទីនោះ ។ អឺ​ចឹ​ង​អ្នក​គិត​មើលទៅ​ថា ប្រាក់ខែ​របស់​អ្នក​ប៉ុណ្ណឹង​សម​នឹង​ចំណាយ​របស់​អ្នក​ដែរ​ឬទេ​។ ដូច​ច្នេះ​ដើម្បី​សន្សំ​សំចៃ បើសិន​អ្នក​ចូល​ចិត្ត​ទទួលទាន​កាហ្វេ អ្នក​អាច​ទិញ​ជា​កាហ្វេ​កញ្ចប់​មក​ញុំ​ា​វិញ​ដើម្បី​ទប់ទល់​ទ្រទ្រង់​ប្រាក់ខែ​របស់​អ្នក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ