ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់ផ្តើម​ជួសជុល​ផ្លូវ​លេខ​១០៣៥

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​ជួសជុល​ផ្លូវ​លេខ​១០៣៥ នឹង​ដាក់​លូ​ដោយ​ឲ្យ​ជា​ប្រជាពលរដ្ឋ​សហការ ។ យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​១០៣៥ ក្នុងភូមិ​២ ,៣…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​ជួសជុល​ផ្លូវ​លេខ​១០៣៥ នឹង​ដាក់​លូ​ដោយ​ឲ្យ​ជា​ប្រជាពលរដ្ឋ​សហការ ។ យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​១០៣៥ ក្នុងភូមិ​២ ,៣ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ឱ្យ​បាន​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​នឹង​ចាប់ផ្ដើម​ជួសជុល​ពង្រីក​ផ្លូវ​លេខ​១០៣៥ ដោយ​ដាក់​លូ​សងខាង តាម​បណ្ដោយ​ផ្លូវ និង​ជួសជុល​បណ្ដាញ​លូ​ទឹកភ្លៀង​ចាប់ពី​ផ្លូវ​លេខ​១០៣ ទៅ​ទួល​ខ្សាច់ តាម​ប្លង់​គោល និង​បទដ្ឋាន​បច្ចេកទេស​នៃ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខេត្ត ។

គម្រោង​នេះ​នឹង​ប៉ះពាល់​ដល់​ទ្រ​ព​ន្យ​សម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​កំពុង​អាស្រ័យ​ផល​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ នា​ពេល​កន្លង​មក ។ រដ្ឋបាល​ខេត្ត​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ​រៀបចំ​រុះរើ​ទីតាំង​ដែល​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍ ស្រប​តាម​ការ​កំណត់រ​ប់ម​ន្ដ្រី​ជំនាញ នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ