ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតឱកាសដើរលក់ផលិតផលថាជា​ថ្នាំការពារកូវីដ១៩ ត្រូវឃាត់ខ្លួន​២នាក់​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ខណៈ​ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កំពុង​តែ​មានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​​ចំពោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ​បង្កដោយវីរុសកូ​វីដ១៩ ស្រាប់តែ​​មាន​បុរស២នាក់​​ឆ្លៀតឱកាស​ដើរ​លក់​ផលិតផល​ថា​ជា​ឱសថ​ការពារ​មេរោគ​កូ​វី​ដ​១៩​ទៅ​វិញ ហើយ​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​ទាំង​២​នាក់​នោះ​នៅ​ផ្សារ​រមាស​ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ​កាលពី​​វេលា​ម៉ោង​១១និង៣០នាទី​ព្រឹក​ថ្ងៃ​ទី១…

ខេត្តកំពង់ឆ្នាំង ៖ ខណៈ​ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កំពុង​តែ​មានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​​ចំពោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ​បង្កដោយវីរុសកូ​វីដ១៩ ស្រាប់តែ​​មាន​បុរស២នាក់​​ឆ្លៀតឱកាស​ដើរ​លក់​ផលិតផល​ថា​ជា​ឱសថ​ការពារ​មេរោគ​កូ​វី​ដ​១៩​ទៅ​វិញ ហើយ​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​ទាំង​២​នាក់​នោះ​នៅ​ផ្សារ​រមាស​ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ​កាលពី​​វេលា​ម៉ោង​១១និង៣០នាទី​ព្រឹក​ថ្ងៃ​ទី១ ខែមេសា​ ឆ្នាំ២០២០ ។

លោក ជិន សុ​ផាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ​ក្នុងនោះ​ម្នាក់​ឈ្មោះ អ៊ា​ន ចាន់ ភេទប្រុស អាយុ​៣៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ភ្លង ឃុំ​សំបូរ ស្រុក​ទ្រាំង ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ សួង សា​វិ​ន ភេទប្រុស អាយុ​២៥ឆ្នាំ​ មាន​ទីលំនៅ ភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់​​ខាងលើ​បាន​យក​ផលិតផល​របស់​ខ្លួន​ដើរ​លក់​ឲ្យ​ប្រជាពលរដ្ឋ ដោយ​និយាយ​បោកប្រាស់​ប្រជាពលរដ្ឋ​ថា «​ផលិតផល​របស់​ខ្លួន​អាច​ការពារ​ជំងឺ​កូ​វី​ដ​១៩​បាន មើល​តែ​រូបគេ​ចុះ​គេ ដើរ​លក់​ផលិតផល​ដោយ​មិនបាច់​ពាក់​ម៉ាស់ ឬ​ប្រើ​អាល់​កុល លាងដៃអ្វី​​នោះ​ទេ បើ​បងប្អូន​ត្រូវការ​ទិញ​ក្នុង​មួយ​ឈុត​តម្លៃ​៥០០ដុល្លារ ការពារ​មួយ​គ្រួសារបាន»​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ខេត្ត ក៏​ដូច​ជា​ក្រុម​អ្នក​សារព័ត៌មាន ជនសង្ស័យ​ទាំង​២នាក់​នៅ​តែ​រក្សា ចម្លើយ​របស់​ខ្លួន​ថា​ឱសថ​របស់​ខ្លួន​ពិតជា​អាច​ការពារ​មេរោគ​កូ​វីដ១៩ បាន​ពិតមែន ។ ក្រោយ​ពី​ធ្វើ​ការ​សាកសួរ​រួច​ សមត្ថកិច្ច​​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​កាន់​តុលាការ​ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ