ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ ទូ​ទាំង​អ្នក​ជាប់​ឃុំ​ជិត​៤​ម៉ឺន​នាក់ ដោយ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀ.ន​ជាង​២​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​អះអាង​ថា នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​អ្នក​ជាប់​ឃុំ​ជិត​៤​ម៉ឺន​នាក់ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មាន​ជាង​២​ម៉ឺន​ករណី…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​អះអាង​ថា នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​អ្នក​ជាប់​ឃុំ​ជិត​៤​ម៉ឺន​នាក់ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មាន​ជាង​២​ម៉ឺន​ករណី ។

សម្តេច​ក្រឡាហោម ស​ខេ​ង​បាន​ថ្លែង ក្នុង​ពិធី​ប្រការ​ផ្ទេរ​ចូល​កាន់​ដំណែង​រដ្ឋមន្ត្រីក្រសួង យុត្តិធម៌​នា រសៀល​ថ្ងៃ​ទី​១ ខែមេសា​ថា វិស័យ​ធនធានមនុស្ស​ក្នុង​វិស័យ​យុ​ត្តិ​ម៌ នៅ​មាន​ភាព​ខ្វះ ខាត ទោះបីជា​កន្លង​មក​ក្រសួងយុត្តិធម៌ ខិតខំ​ផលិត​ធនធានមនុស្ស​សម្រាប់​វិស័យ​នេះ​ក្តី ប៉ុន្តែ​ការ​កើនឡើង​នូវ​សំណុំរឿង​នៅ​តាម​សាលា​ជម្រះក្តី​បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​ប្រឈម​នឹង​កង្វះខាត ។

សម្តេច​បាន​បញ្ជាក់​ថា ធនធានមនុស្ស​ដែល​ខ្វះខាត​ក្នុង​វិស័យ​ច្បាប់​មាន​ចៅក្រម ព្រះ​រា​ជ្ញា និង​ក្រឡាបញ្ជី​ជាដើម ។ ដូច្នេះ​មិនមែន​តុល្យភាព​នៃ​ការ​កើនឡើង​នូវ​សំណុំរឿង ជា មួយ​នឹង​មន្ត្រី​តុលាការ​នោះ​ទេ ។ នេះ​ជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ដោះស្រាយ ។ ទន្ទឹម នឹង​នេះ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ជម្រះក្តី កាន់តែ​មាន​ភាព​ស្មុគស្មាញ ពិសេស​នោះ បន្ទាប់ ពី​កា​ដាក់​ឲ្យ​ដំណើរការ​នូវ​យុទ្ធនាកា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ចំនួន​៤​លើក​មកនេះ ។ ដូច្នេះ​អ្នក ដែល​ជាប់​ឃុំ​ក្នុង​សំណុំ​គ្រឿងញៀន​មិន​ទាន់​ដោះស្រាយ​ស្រេច​នោះ​ទេ ។

សម្តេច​ស​ខេ​ង​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​បញ្ជាក់​បន្តិច​តិច​ថា បើ​យើង​គិតដល់​ថ្ងៃ​៣០ ខែមីនា ឆ្នាំ​២០២០ ស្ថានភាព​រូ​ម​របស់​ជន​ជាប់​ឃុំ គឺ​មាន​ជន​ជាប់​ឃុំ​សរុប ៣៨៩៩០​នាក់ ក្នុង​នោះ​មាន​ស្រី​២៥៩៦​នាក់ ជន​ត្រូវ​ចោទ​និង​ជនជាប់ចោទ ចំនួន ១៤៧៩១​នាក់ ក្នុង​នោះ​ជនជាប់ចោទ មាន​៤៧២៥​នាក់ ។ ពិរុទ្ធជន​១៣៤០២​នាក់ ស្ត្រី​មាន​ចំនួន​៩០៣​នាក់ ។ ពិរុទ្ធជន​ជាប់ បណ្តឹង​នៅ​តុលាការ​សាលាឧទ្ធរណ៍​ចំនួន​៩៩៦​នាក់ ពិរុទ្ធជន​ជាប់​បណ្តឹង​នៅ​តុលាការ​កំពូល​មាន​ចំនួន​១៣៦​នាក់ ពិរុទ្ធជន​ដែល​មិន​ទាន់​ទទួល​បាន​សាលក្រម ឬ​សាលដីការ​ក្រម ស្ថា​រ​ព ១២៣០៥​នាក់ ទណ្ឌិត​១០១៩៧​នាក់ ក្នុង​នោះ​ស្ត្រី​៧២១​នាក់ » ។

សម្តេច​បន្ត​ថា​ស្ថានភាព​ជន​ជាប់​កំពុង​ជាប់​ឃុំ​គិត​ត្រឹម​ថ្ងៃ​ទី​៣០​ខែមីនា ឆ្នាំ​២០២០ ទាក់ ទង​និង​បទល្មើស​គ្រឿងញៀន​មាន​ចំនួន ២២១៧៦​នាក់ ស្ត្រី​១៩០២​នាក់ ស្មើនឹង ៥៧.៧ ភាគរយ នៃ​ចំនួន​អ្នក​ជាប់​ឃុំ​សរុប​៣៨៩៩០​នាក់ ក្នុង​នោះ​ជន​ត្រូវ​ចោទ និង​ជន​ជាប់ ចោទ ចំនួន ៦១២៨​នាក់ ស្ត្រី​៧២៦​នាក់ ពិរុទ្ធ​៧៨១៨​នាក់​ស្ត្រី ៦៦២​នាក់ ទណ្ឌិត ចំនួន ៥២៣០​នាក់ ស្រី​៥០៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ