ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ដណ្តើម​ម៉ាស​! បារាំង​បញ្ជា​ទិញ​ពី​ចិន ​​អា​មេ​រិ​កពង្វាង​យក​ទៅ

4 ឆ្នាំ មុន

ប្រទេស​បារាំង​-​អា​មេ​រិ​ក ៖ ដោយសារ​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស ​COVID-19 លើ​ពិភពលោក ម៉ាស​​កំពុង​មានការ​ខ្វះខាត ​និង​ត្រូវការ​ខ្លាំង​បំផុត​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​ម៉ាស​ជា​ច្រើន​ត្រូវ​បាន​​គេ​ពង្វាង​យកទៅ​ ជា​ពិសេស​នៅ​លើ​ទីលាន​នៃ​ព្រ​លាន​យ​ន្ក​ហោះ​តែ​ម្ដង​។ លោក​…

ប្រទេស​បារាំង​-​អា​មេ​រិ​ក ៖ ដោយសារ​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស ​COVID-19 លើ​ពិភពលោក ម៉ាស​​កំពុង​មានការ​ខ្វះខាត ​និង​ត្រូវការ​ខ្លាំង​បំផុត​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​ម៉ាស​ជា​ច្រើន​ត្រូវ​បាន​​គេ​ពង្វាង​យកទៅ​ ជា​ពិសេស​នៅ​លើ​ទីលាន​នៃ​ព្រ​លាន​យ​ន្ក​ហោះ​តែ​ម្ដង​។

លោក​ RENAUD MUSELIER ​ប្រធាន តំបន់​PROVENCES ALPES COTE D’AZUR​ បារាំង​អះអាង​ថា ទំនិញ​ជា​ម៉ាស​ដែល​តំបន់​របស់​លោក​បាន​បញ្ជា​ទិញ ត្រូវ​បាន​ពង្វាង​ឆ្ពោះទៅ​កាន់​សហ​រដ្ឋអាមេរិក នៅ​ទីលាន​នៃ​ព្រ​លាន​យន្តហោះ​ចិន​មួយ​។

ម៉ាស​ពេល​នេះ​មាន​តម្លៃ​ដូច​មាស​។ ប្រទេស​ជា​ច្រើន​មានការ​ខ្វះខាត​ម៉ាស សម្រាប់​បំពាក់​ឲ្យ​បុគ្គលិក​ពេទ្យ ​និង​ប្រជាជន​ពួក​គេ ហើយ​ប្រទេស​មួយ​ចំនួន​ពុំ​រារែក​ឡើយ​ក្នុង​ការ​អនុវត្ត​វី​ធី​ស្មោក​គ្រោក ដោយ​ដណ្ដើម​កាក់​យក​ទំនិញ​នោះ​ពី​អ្នក​ដទៃ​។

លោក ​RENAUD MUSELIER​ លាតត្រដាង តាម​វិទ្យុ​បារាំង ​RT ​កាលពី​ថ្ងៃ​ទី​៣១ ខែ​​មីនា​ថា លោក​​បាន​បញ្ជា​ទិញ​ម៉ាស​ជា​ច្រើន​លាន​ពី​អ្នក​ផ្គត់ផ្គង់​ចិន​មួយ សម្រាប់​ផ្ដល់​ឲ្យ​បណ្ដា​គ្រឹះស្ថាន​សុខាភិបាល​របស់​តំបន់ តែ​ទំនិញ​ពុំ​បាន​បញ្ជូន​មក​កាន់​គោលដៅ​ដែល​បាន​គ្រោងទុក​ឡើយ​។

នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២០​នោះ ​លើ​ទីលាន​ព្រ​លាន​យន្តហោះ​ចិន​មួយ​តែ​ម្ដង ការ​បញ្ជា​ទិញ​ម៉ាស​របស់​បារាំង ត្រូវ​កាង​ទិញ​យក​ដោយ​ពួក​អា​មេ​រិ​ក​ដែល​ឲ្យ​ប្រាក់​ផ្ទាល់​ដៃ ហើយ​យន្ត​ហោះ​ដែល​ដឹក​ម៉ាស ដែល​ត្រូវ​មក​កាន់​បារាំង ​បែរជា​ហោះ​ចេញ​ត្រង់​ឆ្ពោះ​​ទៅ​កាន់​សហ​រដ្ឋ​អាមេ​រិកវិញ​ ។ ប្រឈម​មុខ​នឹង​បញ្ហា​បែប​នេះ​លោក​អះអាង​ថា ខ្ញុំ​កំពុង​តែ​ឲ្យ​មាន​កិច្ច​ការពារ​ទំនិញ​នៅ​ព្រ​លាន​យន្តហោះ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​មានការ​រំលោភ​បំពាន​បែប​នោះ​ទៀត​។

ប្រធាន​តំបន់​ឯទៀត​ៗ​របស់​បារាំង ក៏​អះអាង​ប្រាប់​កាសែត ​LIBERATION ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​​ដែរ​ថា ពួក​អា​មេ​រិ​ក​ត្រៀម​ធ្វើ​យ៉ាងណា​ក៏​ដោយ​ឲ្យ​តែ​បាន​ម៉ាស​។ ម៉ាស​បាន​ក្លាយជា​របស់​ត្រូវការ​ខ្លាំង​បំផុត ​និង​ពិបាក​រក ហើយ​ពួក​អា​មេ​រិ​ក ហ៊ា៊​ន​ឲ្យ​ថៃ្ល​ខ្ពស់​ដល់​ទៅ​ទ្វេ​ដង​ក៏​មាន​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ