ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​អនុវត្តគម្រោងទិវាអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ​ក្នុងស្រុកព្រៃនប់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក គង់ វិ​តាណៈ​ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ តំណាង​ឱ្យ​​លោក​អភិបាលខេត្ត​អម​ដោយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ និង​ការិយាល័យ​ជំនាញ​នៅ​ក្នុង​មន្ទីរ អភិបាលរង​ស្រុក រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​​នា​ព្រឹក​ថ្ងៃ​ទី២…

ខេត្តព្រះសីហនុ ៖ លោក គង់ វិ​តាណៈ​ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ តំណាង​ឱ្យ​​លោក​អភិបាលខេត្ត​អម​ដោយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ និង​ការិយាល័យ​ជំនាញ​នៅ​ក្នុង​មន្ទីរ អភិបាលរង​ស្រុក រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​​នា​ព្រឹក​ថ្ងៃ​ទី២ មេ​សា​ ឆ្នាំ​២០២០​ បាន​ចុះ​ពិនិត្យ​ការ​អនុវត្ត​គម្រោង​ទិវា​អន្តរាគមន៍​ភ្ជួរ​រាស់​ដី​ជូន​កសិក​ក្រីក្រ នៅ​ឃុំ​សាមគ្គី​ ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ ។

លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ទិវា​អន្តរាគមន៍​ភ្ជួរ​រាស់​ដី​ជូន​កសិករ​ក្រីក្រ ស្ត្រី​មេម៉ាយ ចាស់ជរា និង​ជន​ពិការ​ដែល​ខ្វះ​មធ្យោបាយ​ភ្ជួរ​រាស់​និង​កម្លាំង​ពលកម្ម ជា​គំរោង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ខេត្ត​ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​កម្មវិធី​របស់​រាជរដ្ឋាភិបាល ។

​លោក​ប្រធាន​មន្ទីរ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា នេះ​ជា​លើក​ទី​មួយ​ ក្នុង​ការ​អនុវត្ត​ជូន​ពលរដ្ឋ​ដែល​ខ្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ឃុំ​សាមគ្គី​ចំនួន៩គ្រួសារ​ស្មើនឹង​ផ្ទៃដី​ចំនួន១០ហិ​កតា​ ដោយ​ក្នុង​នោះ​មាន​ស្ត្រី​មេម៉ាយ​ជន​ពិការ​ចាស់ជរា​និង​ជន​ក្រីក្រ ។

​នៅ​ក្នុង​ឱកាស​នោះដែរ ​លោក​គង់ វិ​តាណៈ​ អភិបាលរង​ខេត្ត​​បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក​អភិបាលខេត្ត​ដល់​​ប្រជាពលរដ្ឋ​ និង​​អប់រំ​ផ្សព្វផ្សាយពី​វិធី​ការពារ​ទប់ស្កាត់​ការ​ឆ្លង​​វីរុសកូវីដ-១៩​របស់​ក្រសួងសុខាភិបាល​ដល់ប្រជាពលរដ្ឋ​ដើម្បី​ឱ្យបានយល់ដឹងផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ