ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក កូវីដ១៩ឆ​​ក់ជីវិត​ទារកទើបតែកើតម្នាក់

3 ឆ្នាំ មុន

អភិបាល​នៃ​រដ្ឋ Connecticut សហរដ្ឋអាមេរិក​បាន​និយាយ ​កាលពី​ថ្ងៃ​ទី​១ ​មេសា​ ថា ទារក​អាយុ ៦​ស​ប្តា​ហ៍​ម្នាក់បាន​ស្លាប់​ ដោយសារ​ផលវិបាក​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​១៩​ ។…

អភិបាល​នៃ​រដ្ឋ Connecticut សហរដ្ឋអាមេរិក​បាន​និយាយ ​កាលពី​ថ្ងៃ​ទី​១ ​មេសា​ ថា ទារក​អាយុ ៦​ស​ប្តា​ហ៍​ម្នាក់បាន​ស្លាប់​ ដោយសារ​ផលវិបាក​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​១៩​ ។ អភិបាល​រដ្ឋ លោក Ned Lamont បាន​សរសេរ​លើ Twitter ថា ទារក​នេះ ​បាន​សន្លប់​មិនដឹង​ខ្លួន​ពេល​យក​មក​ដល់​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​មិន​អាច​ជួយ​បាន​សម្រេច​។

លោក Lamont បាន​និយាយ​ថា​៖ «ការ​ធ្វើតេស្តបាន​បញ្ជាក់​កាលពី​យប់មិញ​ថា ទារក​ទើបនឹង​កើត​ម្នាក់​នោះ​ មាន​វិជ្ជមានកូ​វី​ដ​១៩​។ នេះ​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​» ។

កាលពី​ស​ប្តា​ហ៍​មុន​ អាជ្ញាធរ​រដ្ឋ Illinois បាន​និយាយ​ថា ពួក​គេ​កំពុង​ស៊ើបអង្កេត​ការ​ស្លាប់​របស់​កុមារ​ដែល​មាន​អាយុ​តិច​ជាង​មួយ​ឆ្នាំ ដែល​បាន​ធ្វើតេស្តវិជ្ជមានជំងឺ​កូ​វី​ដ​១៩​។ វីរុស​ដែល​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច៤៤៧៦​នាក់​ នៅ​សហ​រដ្ឋអាមេរិក ត្រូវ​បាន​គេ​ជឿ​ថា មាន​គ្រោះថ្នាក់​ជាង​សម្រាប់​មនុស្ស​វ័យ​ចំណាស់​។

ទីក្រុង New York ដែល​ជាប់​ព្រំប្រទល់​ជាប់ Connecticut បាន​រង​ការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ជា​ពិសេស​ដោយ​ជំងឺកូ​វី​ដ​១៩ ដែល​មាន​ប្រជាជន​អា​មេ​រិ​ក​ជិត ២០០០​នាក់​បាន​ស្លាប់​។ អ្នក​រស់នៅ​ក្នុង​ទីក្រុង New York, Connecticut និង New Jersey ស្ថិត​ក្នុង​ចំណោម​ប្រជាជន​អា​មេ​រិ​ក​រាប់​លាន​នាក់ ដែល​ត្រូវ​បាន​បញ្ជា​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ លើកលែងតែ​ពួក​គេ​ធ្វើការ​ងារ​ដែល​ចាំបាច់​៕

អត្ថបទសរសេរ ដោយ