ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates ថា កូ​វី​ដ ១៩ ជួយ​ដោះស្រាយ​បញ្ហា​ធំ​មួយ​សម្រាប់​ពិភពលោក

4 ឆ្នាំ មុន

ការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ ទូ​ទាំង​ពិភពលោក​បាន​បង្ខំ​ឲ្យ​មានការ​ផ្អាក​ដំណើរការ​ទាំង​ក្នុង​សេដ្ឋកិច្ច និង​ក្នុង​សង្គម​ក្នុង​ប្រទេស​ជា​ច្រើន ខណៈ​ពេល​នេះ​ផង​ដែរ ការ​កាត់​បន្ថយ​ចំនួន​មនុស្ស​នៅ​ទី​សារ​ធារ​ណៈ​បាន​បង្កើន​គុណភាព​បរិស្ថាន​ជុំវិញ​ពិភពលោក ។ យោង​តាម​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍…

ការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ ទូ​ទាំង​ពិភពលោក​បាន​បង្ខំ​ឲ្យ​មានការ​ផ្អាក​ដំណើរការ​ទាំង​ក្នុង​សេដ្ឋកិច្ច និង​ក្នុង​សង្គម​ក្នុង​ប្រទេស​ជា​ច្រើន ខណៈ​ពេល​នេះ​ផង​ដែរ ការ​កាត់​បន្ថយ​ចំនួន​មនុស្ស​នៅ​ទី​សារ​ធារ​ណៈ​បាន​បង្កើន​គុណភាព​បរិស្ថាន​ជុំវិញ​ពិភពលោក ។

យោង​តាម​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹង​ថា នៅ​រយៈពេល​វែង​ទៅ​អនាគត ការ​ខិតខំ​ព្យាយាម​ទប់ទល់​នឹង​កូ​វី​ដ ១៩ នឹង​ជួយ​សម្របសម្រួល​ដល់​ការ​ឆ្លើយ​តប​នឹង​បម្រែបម្រួល​បរិស្ថាន ។លោក​បាន​បកស្រាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី ២៤​ខែមីនា​កន្លង​មក​ថា កិច្ច​សហប្រតិបត្តិការ​ជុំវិញ​ពិភពលោក​ក្នុង​សហគមន៍​វិទ្យាសាស្ត្រ គឺ​ពិតជា​គួរ​ឲ្យ​មាន​ក្តី​សង្ឃឹម​ណាស់ ដោយ​លោក​ចង្អុលបង្ហាញ​ទៅ​លើ​ការ​ចែករំលែក​ទិន្នន័យ​ដែល​មានការ​សហការ​យ៉ាង​ល្អ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​បាន​ប្រកាស​កាលពី​ខែកុម្ភៈ​មក​ថា មូលនិធិ​សប្បុរសធម៌​របស់​លោក គឺ Bill and Melinda Foundation នឹង​បរិច្ចាគ​ប្រមាណ ១០០​លាន​ដុល្លារ​ដើម្បី​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ដែល​មិនយូរ​ប៉ុន្មាន លោក​ក៏​សម្រេចចិត្ត​ចាក​ចេញពី​ក្រុម​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន Microsoft និង Berkshire Hathaway ដើម្បី​ផ្តោត​ស្មារតី​លើ​អំពើ​សប្បុរសធម៌ ។លោក​បាន​បកស្រាយ​ទៀត​ថា លោក​ពិតជា​សុទិដ្ឋិនិយម​ណាស់​ទៅ​លើ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​អាច​សម្រេច​បាន​ពេល​ដែល​ពួក​គេ​សហការ​គ្នា​ព្យាយាម​ដោះស្រាយ​បញ្ហា​ជុំវិញ​ពិភពលោក​ប្រៀប​ដូច​ជា​កូ​វី​ដ ១៩ ដែរ ។ ប៉ុន្តែ​មនុស្ស​មួយ​ក្រុម​ទៀត​ប្រៀប​ដូច​ជា​មិន​យល់​ស្រប​ទៅ​នឹង​ទស្សនៈ​របស់​លោក ហ្គេ​សស៍ ទេ ។

យោង​ទៅ​តាម​លោក ជេ​សាន់ បូ​ដូ​ហ្វ (Jason Bordoff) ដែល​ជា​អតីត​នាយក​ថ្នាក់ខ្ពស់​ប្រចាំ​ក្រុមប្រឹក្សា​ជាតិ​សន្តិសុខ​សហរដ្ឋអាមេរិក និង​ជា​ជំនួយការ​ពិសេស​របស់​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​ថា កូ​វី​ដ ១៩ អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ផ្នែក​បរិស្ថាន​រយៈពេល​ខ្លី​ដោយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល ឬ​ពេល​ដែល​គោលនយោបាយ​ជំរុញ​ដល់​សេដ្ឋកិច្ច​មាន​ត​ភ្ជាប់​ទៅ​នឹង​គោលដៅ​ដែល​ទាក់ទិន​នឹង​ការ​ការពារ​បរិស្ថាន ឬ​ពេល​ដែល​មនុស្ស​ទម្លាប់​ជាមួយនឹង​ការ​ទាក់ទង​គ្នា​តាម​អ៊ី​ន​ធើ​ណេ​ត ហើយ​ប្រើ​ប្រេង​តិច​ជាង​មុន​នៅ​ថ្ងៃ​អនាគត ។ ប៉ុន្តែ​អត្ថប្រយោជន៍​ទាំងនេះ គឺ​មិន​អាច​មាន​ច្រើន​ទេ ។

ផ្ទុយ​មក​វិញ លោក​បាន​អះអាង​ថា ការ​ផ្ទុះ​នៃ​វីរុស​ជុំវិញ​ពិភពលោក​ដូចនេះ​ប្រៀប​បានជា​ការ​រំ​ល​ឭ​ក​ប្រាប់​មនុស្ស​ពី​បញ្ហា​បម្រែបម្រួល​បរិយាកាស ព្រោះ​វា​ទាមទារ​សកម្មភាព​រួម ការ​យល់​ដឹង​ពី​សំណាក់​ប្រជាជន និង​ការ​កាត់​បន្ថយ​ផ្សែង​បំពុល​ពី​ការ​ផលិត​ថាមពល ខណៈ​ដែល​បន្ត​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច និង​ការ​ប្រើប្រាស់​ថាមពល​ជុំវិញ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ