ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​សេចក្តី​ទុក្ខ

4 ឆ្នាំ មុន

សេចក្តី​ទុក្ខ​មាន​អំណាច​កម្ចាត់​បង់​នូវ​ស្នាមញញឹម​អស់​គ្មាន​សល់ ដោយ​ហោចទៅ​សូ​ម្បី​តែ​ការ​សប្បាយ​ដែល​ធ្លាប់តែ​អ្នក​ដទៃ​និយាយ​លេង​ជាមួយ កាលពីមុន​ធ្លាប់តែ​សើច​ក្អាក់ក្អាយ ក៏​ប្រែជា​ក្រៀម​ស្រពោន នេះ​ក៏​ព្រោះ​តែ​សេចក្តី​ទុក្ខ​មក​ញាំញី​នេះឯង ។ សេចក្ដី​ទុក្ខ​មាន​ច្រើន​ប្រភេទ​ណាស់ វា​កើត​ស្ទើរតែ​គ្រប់ពេលវេលា​តាមតែ​ចិត្តគំនិត​របស់​មនុស្ស ដែល​អ្នកខ្លះ​ត្អូញត្អែរ​ថា ខ្ញុំ​ពិបាកចិត្ត​ខ្លាំង​,…

សេចក្តី​ទុក្ខ​មាន​អំណាច​កម្ចាត់​បង់​នូវ​ស្នាមញញឹម​អស់​គ្មាន​សល់ ដោយ​ហោចទៅ​សូ​ម្បី​តែ​ការ​សប្បាយ​ដែល​ធ្លាប់តែ​អ្នក​ដទៃ​និយាយ​លេង​ជាមួយ កាលពីមុន​ធ្លាប់តែ​សើច​ក្អាក់ក្អាយ ក៏​ប្រែជា​ក្រៀម​ស្រពោន នេះ​ក៏​ព្រោះ​តែ​សេចក្តី​ទុក្ខ​មក​ញាំញី​នេះឯង ។

សេចក្ដី​ទុក្ខ​មាន​ច្រើន​ប្រភេទ​ណាស់ វា​កើត​ស្ទើរតែ​គ្រប់ពេលវេលា​តាមតែ​ចិត្តគំនិត​របស់​មនុស្ស ដែល​អ្នកខ្លះ​ត្អូញត្អែរ​ថា ខ្ញុំ​ពិបាកចិត្ត​ខ្លាំង​, ខ្ញុំ​ពិបាកចិត្ត​ជាងគេ​, គេ​ធ្វើបាប​ចិត្ត​ខ្ញុំ​, កើតទុក្ខ​ព្រោះ​បំណុល​, គេ​មិន​ឲ្យ​តម្លៃ​, គេ​មិន​និយាយ​រក​, គេ​មិន​ពេញចិត្ត​ក្នុង​ការងារ ដែល​ខ្លួន​បាន​ធ្វើ​ជាដើម ។ គំនិត​បែប​នេះ​មិន​ត្រឹមតែ​មិន​អាច​បន្ថយ​ទុក្ខ​បាន​ទេ តែ​វា​រឹងរឹតតែ​ប្រមូល​ទុក្ខ​មក​ដាក់​ក្នុង​ជីវិត​កាន់តែ​ធ្ងន់​ថែម​ទៀត ។

សេចក្ដី​ទុក្ខ​រមែង​កើតឡើង​គ្រប់​មនុស្ស​ទាំងអស់ សេចក្ដី​ទុក្ខ​ទាំងនេះ វា​កើត​តែ​អំពី​ចិត្ត​របស់ អ្នក​គិត​ហ្នឹងឯង គិត​តាម​ផ្លូវធម៌​នឹង​បាន​សុខ តែបើ​ជីវិត​ឥត​ធម៌​នឹង​ជួប​ទុក្ខ​រាល់ថ្ងៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ