FIFPro នឹង​មាន​វិធានការដើម្បី​បញ្ឈប់​លី​គ​បាល់ទាត់​នៅ​ប្រទេស​បេឡា​រុស្ស


ប្រធាន FIFPro កំពុង​ផ្តោត​សំខាន់​ទៅ​លើ​ក្របខ័ណ្ឌ Premier League របស់​ប្រទេស​បេឡា​រុស្ស ដោយ​បាន​និយាយ​ថា រូប​លោក​មិន​យល់​ទាល់តែ​សោះ ដែល​លី​គ​នៅ​តែ​បន្ត​លេង​ចំ​ពេល​ដែល​មានការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស COVID-19 ។

លី​គ​បេឡា​រុស្ស គឺជា​លី​គ​តែ​មួយ​គត់​នៅ​អឺរ៉ុប ដែល​នៅ​តែ​បន្ត​ដំណើរការ ស្រប​ពេល​វីរុស​នៅ​តែ​បន្ត​បំផ្លិចបំផ្លាញ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​ប្រទេស​បេឡា​រុស្ស​ផ្ទាល់​ក៏​មាន​ករណី​ឆ្លង​ចំនួន​១៦៣​ករណី និង​មនុស្ស​​បាត់បង់ជីវិត​ចំនួន២​នាក់​គិត​ត្រឹម​ថ្ងៃ​ទី២ ខែ មេ​សា​នេះ ។ អ្វី​ដែល​គួរ​កត់សម្គាល់​នោះ គឺ​លី​គ​បាន​បន្ត​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ថែម​ទៀត ។

សហព័ន្ធ​កីឡាករ​បាល់ទាត់​អាជីព​អន្តរជាតិ FIFPro បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ដោយ​លើក​ឡើង​ថា ខ្លួន​បាន​ទទួល​ដំណឹង​ពី​កីឡាករ​នៅ​ទីនោះ​ថា ពួក​គេ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុខភាព​របស់​ពួក​គេ ។

លោក Jonas Baer-Hoffmann អគ្គលេខាធិការ​ទូទៅ​បាន​និយាយ នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​អង្គា​រថា «​យើង​កំពុង​អំពាវនាវ​ឱ្យ​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក » ។

«​និយាយ​ដោយ​ត្រង់​ទៅ ខ្ញុំ​មិន​អាច​យល់​បាន​ទេ តើ​រឿង​នេះ​អាច​កើតឡើង​យ៉ាងដូចម្តេច ។ ពួក​គេ​ត្រូវ​តែ​អនុវត្ត​តាម​ស្តង់ដារ​ដូច​គ្នា ហើយ​យើង​នឹង​ត្រូវ​តែ​ធ្វើ​ការងារ​នេះ ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ជាង​នេះ​» ៕ (ដកស្រង់​ចេញពី Goal.com)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ