នៅ​ចាំ​ទេ​! អតីត​តារាភាពយន្ត​ដ៏​ល្បី​វិល​មក​​នៅ​កម្ពុជា​វិញ ក្រោយ​ចាក​ឆ្ងាយ​ជាង​​២០​ឆ្នាំ


រាជធានី​ភ្នំពេញ ៖ យុវវ័យ​ជំនាន់​ក្រោយ​ប្រហែលជា​មិន​ចាំ​ឈ្មោះ​អតីត​តារាភាពយន្ត​ធ្លាប់​ល្បី​អ្នក​នាង ណិ​ប កេ​សី នោះ​ទេ ព្រោះថា​បាន​ទៅ​រស់នៅ​អា​មេ​រិ​ក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ នៅ​ពេល​នេះ សម្រស់​ក៏​បាន​ប្រែប្រួល ហើយ​ធ្លាយ​ដំណឹង​ថា អ្នក​នាង ណិ​ប កេ​សី សម្រេចចិត្ត​យ៉ាង​ច្បាស់ ដោយ​យល់ព្រម​រស់នៅ​មាតុភូមិ​កម្ពុជា​ជាទី​ស្រឡាញ់​របស់​អ្នក​នាង​ឡើង​វិញ​។

ដំណឹង​ដែល​អតីត​តារាភាពយន្ត ណិ​ប កេ​សី ប្រកាស​ចូល​ស្រុក​វិញ លែង​ចង់​រស់នៅ​អា​មេ​រិ​ក បង្ក​ឱ្យ​បងប្អូន មិត្ត​សិល្បៈ ចាស់​ៗ​មានការ​រីករាយ ដោយសារ​តែ​ដល់ទី​កន្លែង​ស៊ី​វិ​ល័យ​សព្វបែបយ៉ាង អ្នក​នាង​នៅ​មិន​ចោលស្រុក​ដ្ឋា​ន ដែល​ធ្លាប់​សាង​ស្នាដៃ​។

បើ​តាម​ការ​ឱ្យ​ដឹង ណិ​ប កេ​សី បាន​មក​ដល់​ប្រទេស​កម្ពុជា​ជាង​២​ខែ​មក​ហើយ ដោយ​បាន​ជួបជុំ មិត្តភក្តិ​ចាស់​ៗ ដើរ​លេង​កម្សាន្ត​ពេញ​ស្រុក​ខ្មែរ គ្រាន់តែ​ពុំ​មាន​ខាង​សារព័ត៌មាន​ណា​ចាប់​អារម្មណ៍​នោះ​ទេ​។

ក្នុង​ជំនួប​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មាន អ្នក​នាង ណិ​ប កេ​សី អតីត​កញ្ញាឯក​លេខ​១ ប្រចាំ​ទស្សនាវដ្តី​មួយ​កាលពី​អតីតកាល បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​អ្នកស្រី​វិល​មក​រស់នៅ ប្រទេស​កម្ពុជា​ឡើង​វិញ ព្រោះតែ​ធ្លាប់​សន្យា​នឹង​ខ្លួនឯង​ហើយ​ថា ដល់​វ័យ​រាង​ចាស់​បន្តិច នឹង​វិល​មក​ស្រុ​ល​វិញ​។

ហើយ​នៅ​អា​មេ​រិ​ក​ជាង​២០​ឆ្នាំ ល្មម​សម​តាម​ចិត្ត​ដែល​តស៊ូ​នៅ​ទីនោះ ស្គាល់​រសជាតិ​ស្រុក​គេ​បែប​ណា​ហើយ​។ ម្យ៉ាងទៀត​អ្នក​នាង​ចង់​យក​ពេលវេលា​មក​បង្កបង្កើន​ផល​ក្នុងស្រុក​ខ្មែរ​វិញ ដោយ​នឹង​បង្កើត​មុខរបរ​មួយ​ដែល​ស្រឡាញ់ ហើយ​ចង់​បម្រើ​ការងារ​សិល្បៈ​ឡើង​វិញ​ទៅ​តាម​វ័យ​របស់​យើង ។ មិន​ប្រកាន់​ថា​តួអង្គ​បែប​ណា គឺ​សម្តែង​ទាំងអស់​។

អ្នក​នាង​លើក​ឡើង​ថា ស្រុក​យើង​សម្បូរ​សប្បាយ រីក​ចម្រើន មាន​សិទ្ធិ​គ្រប់គ្រាន់​រស់នៅ ឱ្យ​តែ​មាន​ដើមទុន​ល្មម​ៗ​អាច​រកស៊ី​បាន មិន​ដូច​ជា​នៅ​ស្រុក​អា​គាំង​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ