ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA សម្រេច​ពន្យារពេល​ការ​ប្រកួត UCL និង UEL ដោយ​មិន​កំណត់ពេល

4 ឆ្នាំ មុន

សហព័ន្ធ​ទី្វ​ប​អឺរ៉ុប UEFA បាន​ប្រកាស​ថា រាល់​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League និង Europa League រដូវ​កាល​នេះ​ទាំងអស់​ត្រូវ​បាន​សម្រេច​ពន្យារពេល​ដោយ​មិន​កំណត់…

សហព័ន្ធ​ទី្វ​ប​អឺរ៉ុប UEFA បាន​ប្រកាស​ថា រាល់​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League និង Europa League រដូវ​កាល​នេះ​ទាំងអស់​ត្រូវ​បាន​សម្រេច​ពន្យារពេល​ដោយ​មិន​កំណត់ រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត​ដោយ UEFA ក្រោយ​ពី​មើលឃើញ​ថា ស្ថានភាព​នៃ​ការ​ផ្ទុះ​វីរុស COVID-19 នៅ​តែ​បន្ត​រីក​រាលដាល​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក ។

ការ​សម្រេច​នេះ គឺ​នៅ​ក្រោយ​ការ​ជួប​ប្រជុំ​គ្នា​បន្ទាន់​មួយ ពី​សមាគម​បាល់ទាត់ ដែល​ជា​សមាជិក​ចំនួន​៥៥ របស់​គណៈ​អភិបាល​ប្រចាំ​ទ្វីបអឺរ៉ុប កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ។

សូម​បញ្ជាក់​ថា គិត​មកដល់​ព្រឹក​ថ្ងៃ​ទី២ ខែ មេ​សា ឆ្នាំ ២០២០ នេះ ករណី​អ្នក​ឆ្លង​វីរុស COVID-19 នៅ​ទូ​ទាំង​ពិភពលោក​បាន​កើនឡើង​ដល់​ជាង ៩៣៥,០០០​ករណី ខណៈ​ដែល​អ្នក​​​បាត់បង់ជីវិត​ក៏​បាន​កើនឡើង​ដល់​៤៧,១៩៤​នាក់ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ