ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wimbledon ត្រូវ​លុប​ចោល​ជា​លើក​ដំបូង​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២

3 ឆ្នាំ មុន

ព្រឹត្តិការណ៍ Tennis ធំ​ប្រចាំឆ្នាំ Wimbledon ត្រូវ​បាន​ប្រកាស​លុប​ចោល​ជា​លើក​ដំបូង ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ ដោយសារ​តែ​ការ​រាតត្បាត​ខ្លាំង​នៃ​វីរុស COVID-19 នៅ​ទូ​ទាំង​ពិភពលោក ។ការ​ប្រកួត​នេះ​គ្រោង​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ទី…

ព្រឹត្តិការណ៍ Tennis ធំ​ប្រចាំឆ្នាំ Wimbledon ត្រូវ​បាន​ប្រកាស​លុប​ចោល​ជា​លើក​ដំបូង ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ ដោយសារ​តែ​ការ​រាតត្បាត​ខ្លាំង​នៃ​វីរុស COVID-19 នៅ​ទូ​ទាំង​ពិភពលោក ។
ការ​ប្រកួត​នេះ​គ្រោង​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ទី ២៩ ខែ មិថុនា​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ ២០២០ ។

Wimbledon គឺជា​ព្រឹត្តិការណ៍​កីឡា​រដូវក្តៅ​ដ៏​ធំ​ចុង​ក្រោយ​គេ​បង្អស់​ដែល​ប៉ះពាល់​ដោយសារ​តែ​ការ​ផ្ទុះ​នៃ​វីរុស COVID-19 បន្ទាប់​ពី​ព្រឹត្តិការណ៍ Euro 2020 និង​អូ​ឡាំ​ពិ​ក រួម​ទាំង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​ត្រូវ​បាន​ពន្យារពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ។

វា​ធ្វើ​តាម​ការ​ពន្យារ​ពេល​នៃ​ព្រឹត្តិការណ៍ French Open ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែឧសភា​ ប៉ុន្តែ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​នៅ​ថ្ងៃ​ទី ២០ ខែកញ្ញា​ដល់​ថ្ងៃ​ទី ៤ ខែតុលា​។លោក Ian Hewitt ប្រធាន​ក្លិប Tennis អង់គ្លេស (The All England Lawn Tennis Club) បាន​និយាយ​ថា «​នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​លំបាក ហើយ​យើង​ធ្វើ​ដូច្នេះ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​សុខភាព​សាធារណៈ និង​សុខុមាលភាព​របស់​អ្នក​ទាំងអស់​ដែល​រួម​គ្នា​ដើម្បី​ធ្វើ​ឱ្យ Wimbledon កើតឡើង​» ។

លោក​បាន​បន្ថែម​ថា «​វា​គឺជា​ការ​រំខាន​សម្រាប់​ព្រឹត្តិការណ៍​នេះ​ជា​លើ​ដំបូង ចាប់តាំងពី​សង្គ្រាមលោក​លើក​២ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ពិចារណា​យ៉ាង​ហ្មត់ចត់ និង​ទូលំទូលាយ​លើ​គ្រប់​សេណា​រី​យ៉ូ យើង​ជឿជាក់​ថា​វា​គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត ក្នុង​ការ​លុប​ចោល​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ហើយ​ជំនួស​មក​វិញ ដោយ​អាច​ប្រើប្រាស់​ធនធាន​ដែល​មាន​ទំហំ​ធំធេង ដើម្បី​ជួយ​ដល់​សហគមន៍​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ក្នុង​ពេល​ជួប​វិ​ប​ត្តិ​នេះ​» ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ