ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ទៅ​គ្រូពេទ្យ​ច្រើន​ពេក អុីតា​លី​ប្រើ​​​មនុស្ស​យន្ត​ដើម្បី​មើលថែ​អ្នកជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ Tommy គឺជា​មនុស្ស​យន្ត​មួយ​ក្នុង​ចំណោម​មនុស្ស​យន្ត​ថ្មី​ចំនួន​៦​គ្រឿង ដែល​កំពុង​ជួយ​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា ថែរក្សា​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​មន្ទីរពេទ្យ Circolo ក្នុង​ទីក្រុង…

ប្រទេស​អ៊ី​តា​លី ៖ Tommy គឺជា​មនុស្ស​យន្ត​មួយ​ក្នុង​ចំណោម​មនុស្ស​យន្ត​ថ្មី​ចំនួន​៦​គ្រឿង ដែល​កំពុង​ជួយ​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា ថែរក្សា​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​មន្ទីរពេទ្យ Circolo ក្នុង​ទីក្រុង Varese ដែល​ជាទី​ក្រុង​មួយ​នៅ​ភាគ​ខាងជើង​តំបន់ Lombardy ដែល​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អ៊ី​តា​លី​។

លោក​វេជ្ជបណ្ឌិត Francesco Dentali ប្រធាន​ផ្នែក​ថែទាំ​នៅ​មន្ទីរពេទ្យ បាន​មាន​ប្រសាសន៍​ថា​៖ «​វា​ដូច​ជា​មាន​គិលានុប្បដ្ឋាយិកា​ម្នាក់​ទៀត ដែល​គ្មាន​បញ្ហា​ទាក់ទង​នឹង​ការ​ឆ្លង​មេរោគ​»​។

មនុស្ស​យន្ត​ដែល​មាន​ទំហំ​ប៉ុន​កូន​ក្មេង មាន​ភ្នែក​ភ្លឹបភ្លែត​ៗ ត្រូវ​បាន​រុញ​ចូល​បន្ទប់ ហើយ​ទុក​ចោល​​ក្បែរ​គ្រែ​របស់​អ្នកជំងឺ​។ ដូច្នេះ​គ្រូពេទ្យ​អាច​មើលថែ​អ្នក​ដទៃ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ​។ ពួក​គេ​ត្រួតពិនិត្យ​ប៉ារ៉ាម៉ែត្រ ពី​ឧបករណ៍​នៅ​ក្នុង​បន្ទប់ ហើយ​បញ្ជូន​ទៅ​បុគ្គលិក​មន្ទីរពេទ្យ​។ មនុស្ស​យន្ត​នេះ​មានមុខ​អេ​ក្រង់​ប៉ះ​ដែល​អាច​ឱ្យ​អ្នកជំងឺ​កត់ត្រា​សារ ហើយ​បញ្ជូន​ទៅ​ឱ្យ​គ្រូពេទ្យ​។

អ្វី​ដែល​សំខាន់​បំផុត​នោះ Tommy អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​កាត់​បន្ថយ​ចំនួន​វេជ្ជបណ្ឌិត និង​គិលានុ​បដ្ឋាយិកា ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នកជំងឺ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុគ្គលិក​សុខាភិបាល​អ៊ី​តា​លី​ជាង ៤០០០​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​តែ​ព្យាបាល​អ្នកជំងឺ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ហើយ​វេជ្ជបណ្ឌិត​ចំនួន ៦៦​នាក់​បាន​បាត់បង់​ជីវិត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ