Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង


ចាប់តាំងពី​ផ្ទុះ​ឡើង​វីរុស Covid-19 មិត្ត​ហ្វូ​ន​បាន​ខិតខំ​គាំទ្រ​ចូលរួម​ចំណែក​ជួយ​ជាមួយ​រដ្ឋា​ភិបាល និង​ប្រជាជន ជា​ពិសេស​ផ្នែក​អប់រំ តាម​រយៈ​វិធីសាស្ត្រ​ជាក់ស្តែង​ផ្សេង​ៗ​រួម​មាន ការ​ឧបត្ថម្ភ​​សំរាប់​ការ​សិក្សា​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត ដំណោះស្រាយ​តាម​រយៈ​កិច្ចប្រជុំ​វី​ដេ​អូ​ខ​ល ផ្តល់​ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដោយ​ឥត​គិតថ្លៃ និង​ជា​ច្រើន​ទៀត​ផង​ដែរ​។

ចាប់តាំងពី​ខែមីនា ក្នុង​កំឡុង​ពេល​ដែល​ជំងឺ​រាតត្បាត Covid-19 បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រទេស​​ជា​ច្រើន​ក្នុង​ពិភពលោក រួម​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​សង្គម​ត្រូវ​បាន​លើកទឹកចិត្ត ដើម្បី​ជា​ការ​ដាក់​កំហិត​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​នេះ​។ ចាប់តាំងពី​ចុងខែ​មីនា​មក សាលារៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បិទ ដើម្បី​ការពារ​ការ​រីក​រាលដាល​វីរុស​ទៅ​កាន់​កូនសិស្ស​ទាំងអស់ ដែល​ជា​អនាគត​នៃ​ប្រទេស​ជាតិ​។

ដោយ​បានឃើញ​នូវ​ស្ថានភាព​ទាំងនេះ មិត្ត​ហ្វូ​ន​បាន​រួមចំណែក​ភ្លាម​ៗ ជាមួយនឹង​ធនធាន​ទាំង​អស់​ដែល​ខ្លួន​មាន ដោយ​បាន​អនុវត្តន៍ នឹង​ផ្តល់​នូវ​ដំណោះស្រាយ​ជា​ច្រើន​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន ធ្វើ​យ៉ាងណា​យកឈ្នះ​អោយ​បាន​នូវ​កាលៈទេសៈ​នេះ ដើម្បី​រក្សា​ប្រសិទ្ធភាព​ការ​អប់រំ តាម​រយៈ​ការ​សិក្សា​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​។

ជាដំបូង មិត្ត​ហ្វូ​ន បាន​ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​ទិន្នន័យ​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​សិស្ស និស្សិត​ទាំងអស់ ដើម្បី​ចូល​ទៅ​កាន់​អ៊ី​ន​ធើ​រ​ណែ​ត​ផត​ថ​ល​សម្រាប់​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក រួម​ទាំង​កម្មវិធី WiKi TV និង​គេហទំព័រ e-Learning ទាំងអស់​របស់​ក្រសួង​អប់រំ យុវជន នឹង​កីឡា​ពេញ​មួយ​ឆ្នាំ​២០២០​នេះ​តែ​ម្តង​។ មិត្ត​ហ្វូ​ន​ក៏​បាន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​៥០% រហូត​ដល់​ចុង​ខែមេសា​ឆ្នាំ​២០២០ សំរាប់​ការ​ភ្ជាប់​អ៊ី​ន​ធើ​រ​ណេ​ត​លើក​ដំបូង​ទៅ​ដល់​មាតាបិតា​សិស្ស​ទាំងអស់ បន្ទាប់​ពី​សាលារៀន​ទូ​ទាំង​ប្រទេស​បាន​បិទ​ក្នុង​កំឡុង​ពេល​វីរុស Covid-19 កំពុង​រីក​រាលដាល​។

សកម្មភាព​ទី​២ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​រីករាយ​ក្នុង​ការ​ប្រគល់​ជូន​នូវ​ការ​ប្រជុំ​តាម​ប្រព័ន្ធ​វី​ដេ​អូ​ខ​ល​(Video Conference) ទៅ​កាន់​ក្រសួង​អប់រំ យុវជន និង​កីឡា (MOEYS) និង​សំរាប់​រាល់​គោល​បំណង​របស់​ក្រសួង ដែល​អាច​ទាក់ទង​ពី​ចម្ងាយ ត្រួតពិនិត្យ​តាម​អន​ឡាញ ប្រតិបត្តិការ ពិភាក្សា​នឹង​ផ្តល់​ការ​ណែនាំ​ទៅ​កាន់​មន្ទីរ របស់​ក្រសួង​ទាំងអស់​ផង​ដែរ​។ ជាមួយ​គ្នា​នេះ ក្រសួង​ក៏​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ការងារ​យ៉ាង​ពិតប្រាកដ និង​មានគុណ​ភាព​ខ្ពស់​ក្នុង​ការ​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​ក្រោម​ឱវាទ​បាន​យ៉ាង​ងាយស្រួល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ទាំង​អស់នេះ​បាន​កើតឡើង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លើកកំពស់​ប្រព័ន្ធ​ទូរគមនាគមន៍ និង​កម្មវិធី ICT សម្រាប់​ក្រសួង និង​សាលារៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី ២៥ មីនា ឆ្នាំ​២០២០​។

ទី​៣ មិត្ត​ហ្វូ​ន បាន​ដាក់​ពង្រាយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដោយ​ឥត​គិតថ្លៃ​សំរាប់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អនុវត្តន៍​នូវ​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​។ បន្ថែម​ពី​នេះ មិត្ត​ហ្វូ​ន កំពុង​តែ​អនុវត្តន៍​នូវ​វេទិការ សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ទៅ​កាន់​សកល​វិទ្យាល័យ និង​វិទ្យាល័យ សំរាប់​សិស្សានុសិស្ស ៥០​ម៉ឺន​នាក់ ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ដើម្បី​ជួយ​ដល់​សិស្ស និស្សិត និង​គ្រូបង្រៀន​ជាមួយនឹង​មេរៀន​តាម​អន​ឡាញ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ មិត្ត​ហ្វូ​ន​រំពឹង​ថា ការងារ​ទាំងអស់​នឹង​នេះ​នឹង​រួចរាល់ នៅ​ពាក់កណ្តាល​ខែមេសា​នេះ​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត ចាប់តាំងពី​ខែមីនា​មក សារ​សម្លេង​រោទ៍ Covid-19 បាន​ដាក់​អោយ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ពី​សេវាកម្ម I-Muzik របស់​មិត្ត​ហ្វូ​ន ដែល​បាន​កំណត់​ណែនាំ​ដោយ​ក្រសួង ដើម្បី​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ទៅ​កាន់​អតិថិជន​ទាំងអស់​របស់​មិត្ត​ហ្វូ​ន​ផង​ដែរ​។

មិត្ត​ហ្វូ​ន​ប្តេជ្ញា បន្ត​គាំទ្រ​នៅ​ក្នុង​ការ​ការពារ​ការ​រ​រីក​រាលដាល​នៃ​វីរុស Covid-19 ទៅ​កាន់​អតិថិជន និង​ប្រជាជន​កម្ពុជា​ទាំងអស់​។ សូម​តាមដាន​គេហទំព័រ​របស់​មិត្ត​ហ្វូ​ន https://metfone.com.kh/en និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ http://fb.com/metfone.closer ដើម្បី​តាមដាន​ព័ត៌មាន​ផ្សេង​ៗ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ