បារាំង៧នាក់ ខ្មែរពីរនាក់ជាសះស្បើយ ខណៈរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់


ក្រសួងសុខាភិបាល​នៅ​ថ្ងៃនេះ បានអោយ​ដឹង​ថា អ្នកជំងឺ​៩​នាក់ បានជា​សះស្បើយ ហើយ​បាន​រក​ឃើញ​អ្ន​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ម្នាក់ ដែល​ជា​អ្នក​ជួប​ផ្ទាល់​ជាមួយ​ជនជាតិ​បារាំង ដែល​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ចំណោម​អ្នកជា​សះស្បើយ​ទាំង​៩​នាក់ គឺ​មាន​ពីរ​នាក់​ជនជាតិ​ខ្មែរ និង​៧​នាក់​ទៀត ជា​ជនជាតិ​បារាំង ។ ចំណែក​បុរស​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នោះ គឺជា​អ្នកធ្វើការ​ងារ​សណ្ឋាគារ​ដែល​បាន​ជួប​ទទួល និង​ស្វាគមន៍​ជនជាតិ​បារាំង ដែល​មក​សណ្ឋាគារ និង​បាន​រក​ឃើញ​មាន​មេរោគ​កូ​វី​ដ​១៩ កាលពី​ពេល​កន្លង​មក ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ