បាន​កើតមក​ជាម​នុស្សហើយ​គួរ​ខំ​ធ្វើ​ល្អ


ពុទ្ធ​គាថា​បាន​ត្រាស់​ថា ការ​កើត​ឡើងជា​មនុស្ស​គឺជា​ការ​ក្រ គឺ​ក្រ​នឹង​បាន​ក្លាយជា​មនុស្ស​ដែល​មាន​លក្ខ​ណ​សម្បត្តិ​ល្អ​ទាំង​ព្រម​…​ហេតុនេះ​ទើប​ព្រះ​សក្យមុនី​ពោល​ថា បាន​កើតមក​ជាម​នុស្សហើយ​មិន​គួរ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដូច​ជា​សត្វ​ដែល​ខ្វះ​បញ្ញា​នោះ​ទេ គួរ​ប្រព្រឹត្ត​តែ​សេចក្តី​ល្អ អំពើ​សុចរិត​យ៉ាងតិច​បំផុត​ឲ្យ​បាន​៥​ប្រការ​គឺ កុំ​សម្លាប់ ឬ​វាយប្រហារ​គេ​, កុំ​លួច​ឬ​ឆក់​ប្លន់​ទ្រព្យ​គេ​, កុំ​ប្រព្រឹត្ត​ខុស​ក្នុង​កូន ប្រពន្ធ ឬ​ប្តី​គេ​, កុំ​កុហក​បោកប្រា​ស់​​គេ និង​កុំ​សេពសុរា គ្រឿងញៀន នាំ​ឱ្យ​ជីវិត​ស្ថិត​ក្នុង​សភាព​អន្ធការ ។

សេចក្តី​ល្អ​ទាំង​៥​ប្រការ​នេះ គឺជា​គុណធម៌​ដ៏​ឧត្តម ឬ​ជា​គុណធម៌​ដ៏​វិសេស​របស់​មនុស្ស ឬ​ហៅ​ថា មនុស្សធម៌​ក៏​បាន តែ​តាម​ផ្លូវ​ព្រះធម៌ ហៅ​ថា សីល​៥ ។ ដោយ​អំណាច​នៃ​សិក្ខាបទ​ទាំង​៥​នេះ ជា​ធម៌​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ប្រព្រឹត្ត​ជា​និច្ច ទើប​លោក​ហៅ​ឈ្មោះ​មួយទៀត​ថា និច្ចសីល ។

គុណធម៌​ទាំង​៥​ប្រការ​នេះ​ស្ថិត​ក្នុង​សន្តាន​បុគ្គល​ណា​ដោយ​បរិបូណ៌​ហើយ បុគ្គល​នោះ​រមែង​ដល់​នូវ​សេចក្តី​ស្ងប់ សេចក្តីសុខ និង​នាំ​ជីវិត​ឱ្យ​អស់​ទៅ​នូវ​រឿង​ក្តៅក្រហាយ បន្សាត់​បង់​ទុក្ខ​កង្វល់​ទាំងពួង​ទាំងឡាយ​ចេញ​អំពី​ជីវិត​ទៅ​ហោង ។ ដោយ​សាន សា​រិ​ន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ