ជាប់​ពន្ធនាគារ​អស់​១៥​ឆ្នាំទៅ​ហើយ ទើប​​រក​ឃើញ​ថា គ្មាន​កំហុស


ប្រទេស​ចិន ៖ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ ពី​បទ​មនុស្សឃាត​នោះ បុរស​ម្នាក់​នៅ​ខេត្ត​ហឺ​ណា​ន ទីបំផុត​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មិន​មាន​កំហុស​។ ហើយ​លោក Wu Chunhong ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បំពុល​ក្មេង​ប្រុស​២​នាក់ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៤ នៅ​ក្នុង​ទីក្រុង Shangqiu នៃ​ខេត្ត​ហឺ​ណា​ន​។

ម្សៅ​ដែល​ត្រូវ​បាន​ប្រើ​បំពុល​ក្មេង ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ផ្ទុក​ទៅ​ដោយ​តេ​តា​ម៉ី​ន ដែល​ជា​ថ្នាំ​កណ្តុរ​ពុល​ខ្លាំង​។ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ម្នាក់​ទៀត​នៅ​រស់​។ លោក​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ជា​មេ​សង្ស័យ ដោយសារ​តែ​ជម្លោះ​មួយ​ចំនួន​ដែល​គាត់​មាន​ជាមួយ​ក្រុម​គ្រួសារ​ក្មេង​ប្រុស​។

នៅ​ខែមិថុនា ឆ្នាំ​២០០៥ គាត់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក​មួយ​ជីវិត​ពី​បទ​មនុស្សឃាត ដោយ​ចេតនា ដោយ​តុលាការ​ប្រជាជន​កម្រិត​កណ្តាល Shangqiu ។ ទោះ​យ៉ាងណា ក្រុម​គ្រួសារ​របស់​លោក​មិន​ដែល​ឈប់​តវ៉ា​ភាព​គ្មាន​ទោសពៃរ៍​របស់​លោក​ទេ ហើយ​ជាយថាហេតុ​ធ្វើ​ឱ្យ​តុលាការ​កំពូល​របស់​ប្រទេស​ចិន គឺ​តុលាការ​កំពូល​ប្រជាជន​ចិន បញ្ជា​ឱ្យ​តុលាការ​ជាន់ខ្ពស់​ប្រជាជន​ហឺ​ណា​ន បើក​កកាយ​រឿង​ក្ដី​ម្តងទៀត​។

កាលពី​ថ្ងៃ​ពុធ តុលាការ​បាន​កាត់ក្តី​លោក Wu មិន​មាន​កំហុស ដោយសារ​តែ​ភស្តុ​តាង​មិន​គ្រប់​គ្រាន់​។ នេះ​ទម្រាំ​តែ​រក​ឃើញ​ថា គ្មាន​កំហុស លោក​ត្រូវ​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំទៅ​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ