ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹងគុណ​រមែង​ខ្ពង់ខ្ពស់​ឯ​អ្នក​បំភ្លេច​គុណ​នឹង​អាប់យស

4 ឆ្នាំ មុន

ព្រះពុទ្ធ​ទ្រង់​សរសើរ​បុគ្គល​ណា​ដែល​ដឹងគុណ រឭកគុណ គឺ​មិន​បំភ្លេច​គុណ​គេ បុគ្គល​នោះ​គឺជា​អ្នកមាន​គ្រឹះ​នៃ​ជីវិត​ដ៏​រឹង​មាំ ជីវិត​របស់​គេ រមែង​រុងរឿង​ខ្ពង់ខ្ពស់​តទៅ ដូច​អ្នកប្រាជ្ញ​ព្រះពុទ្ធ​សាសនា​បាន​ចាត់​ទុក​កតញ្ញូ​ថា​ជា​គុណប្រយោជន៍​ដ៏​សំខាន់ ជា​ភូមិឋាន និង​ជា​សសរស្តម្ភ​នៃ​ជីវិត​ឧត្តម ។…

ព្រះពុទ្ធ​ទ្រង់​សរសើរ​បុគ្គល​ណា​ដែល​ដឹងគុណ រឭកគុណ គឺ​មិន​បំភ្លេច​គុណ​គេ បុគ្គល​នោះ​គឺជា​អ្នកមាន​គ្រឹះ​នៃ​ជីវិត​ដ៏​រឹង​មាំ ជីវិត​របស់​គេ រមែង​រុងរឿង​ខ្ពង់ខ្ពស់​តទៅ ដូច​អ្នកប្រាជ្ញ​ព្រះពុទ្ធ​សាសនា​បាន​ចាត់​ទុក​កតញ្ញូ​ថា​ជា​គុណប្រយោជន៍​ដ៏​សំខាន់ ជា​ភូមិឋាន និង​ជា​សសរស្តម្ភ​នៃ​ជីវិត​ឧត្តម ។

ចំណែក​បុគ្គល​ណា​បំភ្លេច​គុណ​គេ ឈ្មោះ​ថា ខ្វះខាត​នូវ​គ្រឹះ​ដ៏​មាំទាំ​ក្នុង​ជីវិត សូ​ម្បី​បុគ្គល​នោះ​មាន​សេចក្ដី​ល្អ​ផ្សេង​ៗ​ជា​ខាងក្រៅ​រាប់រយ​មុខ​ក៏​ដោយ តែបើ​ខ្វះ​នូវ​ការ​ដឹងគុណ​ហើយ គឺ​មិន​អាច​ញុំ​ា​ង​ជីវិត​ឱ្យ​រុងរឿង​ទៅ​បាន​យូរ​ឡើយ ទេវតា​នឹង​បរាមុខ​ឱ្យ​ដល់​នូវ​វិបត្តិ​ផ្សេង​ៗ ។

ប្រៀប​ដូច​អគារ​ធំ ដែល​គ្រឹះ​មិន​មាំទាំ​ដូច្នោះ​ឯង សូ​ម្បី​តាក់តែង​រចនា​លម្អ​ធ្វើ​ឲ្យ​ស្អាត​ស្រស់​យ៉ាងណា​ក៏​ដោយ ថ្ងៃ​ណាមួយ​គង់​នឹង​បាក់​ស្រុត​ជាក់​ជា​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ