រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ បានប្រកាសប្តេជ្ញាធ្វើកំណែទម្រង់
ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីផ្តល់សេចក្តីទុកខ្ពស់ដល់ប្រជាពលរដ្ឋ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១ មីនា ក្រោមអធីបភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ សូមរំលឹកថា ៖ តើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទើបតែងតាំងថ្មី ជានរណា?
លោក កើត រិទ្ធ បានរំលឹកទាំងទឹកភ្នែកថា កិច្ចការជាច្រើនដែលក្រសួង សម្រេចបានក្រោមការដឹកនាំរបស់ទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា រួមមានការកសាងច្បាប់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការលើកទឹកចិត្តមន្ត្រី ការកសាងអគារក្រសួង និងអគារតុលាការ ការកែលម្អរការផ្ដល់សេវាយុត្តិធម៌ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមិទ្ធផលជាច្រើនទៀត ។
លោកបានបន្តថា សមិទ្ធផលកំណែទម្រង់សំខាន់ៗជាច្រើនក្នុងវិស័យយុត្តិធម៌ ពិសេសការកសាងច្បាប់ដ៏មានសារៈសំខាន់ៗ ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងច្បាប់សំខាន់នានា ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្ដ្រី អង្គ វង្សវឌ្ឍនា កន្លងមក គឺជាសមិទ្ធ ផលដ៏ធំធេង ដែលនឹងត្រូវចារិកទុកក្នុងប្រវត្តិសាស្ត្រនៃវិស័យច្បាប់ និងយុត្តិធម៌ នៅកម្ពុជា ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ខ្ញុំប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ពិសេសកម្មវិ ធីកំណែទម្រង់ច្បាប់ និងយុត្តិធម៌ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និងភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត»។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីវ័យក្មេងដែលមានបទពិសោធន៍ខាងវិស័យច្បាប់ជាច្រើនឆ្នាំរូបនេះបានសម្តែងក្តីសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ នឹងចូលរួម យ៉ាងស កម្មដើម្បីបុព្វហេតុពង្រឹងនីតិរដ្ឋនៅកម្ពុជា ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ