ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយភ្លែត​សោះ​! សង្គ្រោះជីវិត​លោក​តា​​​មិនទាន់ ​​ចោល​​​ប្រពន្ធ​និង​កូន​១៧​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោកតា​ម្នាក់​បានបាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ចោល​ប្រពន្ធ​និង​កូន​ៗ​ចំនួន​១៧​នាក់ ខណៈ​​គាត់មានជំងឺ​បេះដូង​និង​លើសឈាម​ប្រចាំ​កាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​នោះ​បាន​ធ្វើទុក្ខ​ ព្រោះតែ​គាត់​ខក​ខានមិនបាន​លេបថ្នាំ​ដោយ​គ្មាន​ថ្នាំលេប នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ក្រោយ​របស់​គាត់​។ ហេតុការណ៍​ខាងលើ​​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ នៅ​ក្នុង​បន្ទប់​ជួល​លេខ​5A…

រាជធានី​ភ្នំពេញ​ ៖ លោកតា​ម្នាក់​បានបាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ចោល​ប្រពន្ធ​និង​កូន​ៗ​ចំនួន​១៧​នាក់ ខណៈ​​គាត់មានជំងឺ​បេះដូង​និង​លើសឈាម​ប្រចាំ​កាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​នោះ​បាន​ធ្វើទុក្ខ​ ព្រោះតែ​គាត់​ខក​ខានមិនបាន​លេបថ្នាំ​ដោយ​គ្មាន​ថ្នាំលេប នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ក្រោយ​របស់​គាត់​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ នៅ​ក្នុង​បន្ទប់​ជួល​លេខ​5A ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាមប្រភពពី​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា បុរសជាប្តី​ឈ្មោះ​ឯក សុ​ផាត អាយុ​៧៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ ហើយ​រូប​គាត់​និង​ប្ដី​បាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​អស់​រយៈពេល​៥​ឆ្នាំ​មក​កន្លង​ហើយ ​។

តាមប្រភពដដែលបានបន្ត​ថា ​គាត់​ជា​ស្រី​មេម៉ាយ​​មាន​កូន​៥​នាក់ ​ចំណែក​ប្ដី​របស់​គាត់​គឺជា​បុរស​ពោះម៉ាយ​ប្រពន្ធ​ស្លាប់​ចោល​និង​មានកូន​ចំនួន​១២​នាក់ ហើយ​ប្ដី​របស់គាត់មាន​មានជំងឺ​បេះដូង​និង​លើសឈាម​ប្រចាំ​កាយ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ ដោយ​បាន​លេបថ្នាំ​ជា​រៀងរាល់ថ្ងៃ​ជាប់​ជា​ប្រចាំ​ថែម​ទៀត​ផង​ ។ ​ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​បាន​អស់​ថ្នាំលេប ​ខណៈ​ដែល​គាត់​ដេក​ថ្ងៃ​ ស្រាប់តែ​ជំងឺ​របស់ប្តី​ធ្វើទុក្ខ​ឡើង​ហើយ​ក៏​ប្រកាច់​ត្រដរខ្យល់​​បណ្តាល​ឱ្យបាត់បង់ជីវិត​​ភ្លាមៗ​តែ​ម្ដង ​ចំណែក​រូប​គាត់​ក៏​ដូច​ជា​ក្រុម​គ្រួសារ​និង​អ្នក​ជិតខាង​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​ឡើយ​ គឺ​លឿន​ខ្លាំង​ណាស់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ប្តីរបស់គាត់​ក៏​បាន​​បាត់បង់ជីវិត​ចោល​រូប​គាត់​និង​កូន​ៗ​ចំនួន​១៧​នាក់​គួរ​ឲ្យ​សង្វេគ​បំផុត​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ជើងឯក​រួម​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​ ដើម្បី​ធ្វើ​កំណត់ហេតុ​បំភ្លឺ​ផ្សេង​ៗ​ពី​ប្រពន្ធ​និង​សាច់ញាតិ ហើយ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ បុរស​ចំណាស់ម្នាក់​ខាងលើនេះ​ពិតជា​​បាត់បង់ជីវិត​ដោយសារ​ជំងឺ​ប្រចាំ​កាយពិតប្រាកដ​​មែន ​ចំណែក​ក្រុម​គ្រួសារ​មិន​បាន​ប្ដឹងផ្ដល់​អ្វី​ឡើយ​ និង​​សុំយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ