ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា ៖ ការ​រឹត​បន្តឹង​ថ្មី​នៃ​ច្រកព្រំដែន​របស់​រដ្ឋាភិបាល​ជប៉ុន

3 ឆ្នាំ មុន

រាជ​ធា​នៅ​ភ្នំពេញ ៖ បើ​យោង​តាម ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែមេសា រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ពី​ការ​រឹត​បន្តឹង ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោក…

រាជ​ធា​នៅ​ភ្នំពេញ ៖ បើ​យោង​តាម ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែមេសា រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ពី​ការ​រឹត​បន្តឹង ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោក រួម​បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ ក្នុង​គោលបំណង​ការពារ​ការ​រាល​ត្បាល នៃ​វីរុស​កូ​វី​ដ​១៩ ។

ការ​រឹត​បន្តឹង​នេះ រួម​បញ្ចូល​ទាំង​ការ​ផ្អាក​បណ្ដោះអាសន្ន នូវ​ទិដ្ឋាការ​មាន​សុពលភាព ដែល​ត្រូវ​បាន​ផ្ដល់​ជូន ដោយ​ស្ថានទូត​ជប៉ុន​ទាំងអស់ នៅ​ទូ​ទាំង​ពិភពលោក ។

ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បញ្ជាក់​ថា សេចក្ដីសម្រេច​នេះ នឹង​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣ ខែមេសា ម៉ោង​០០:០០ រហូត​ដល់​ចុង​ខែមេសា ឆ្នាំ​២០២០ ។

ប្រសិនបើ​លោក លោកស្រី​មាន​គម្រោង​ទៅ​ដល់​ប្រទេស​ជប៉ុន ក្រោយ​ថ្ងៃ​ទី​៣ ខែមេសា ម៉ោង​០០:០០ តទៅ (​ឧទាហរណ៍ ៖ អ្នក​ដែល​នឹង​ចេញដំណើរ​តាម​ជើងហោះហើរ ANA នៅ​ថ្ងៃ​ទី​២ ខែមេសា​) នោះ​លោក លោកស្រី​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ធ្វើការ​ហោះហើរ​ទេ ដោយសារ​តែ​ទិដ្ឋាការ​របស់​លោក លោកស្រី​ត្រូវ​បាន​ផ្អាក ។

ព័ត៌មាន​លម្អិត ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា នឹង​ចែករំលែក​នៅ​ថ្ងៃស្អែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ