ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ឡាវរក​ឃើញ១ករណី​ថ្មី មន្ត្រីសុខាភិបាលធ្វើ​សន្និសីទកាសែត

3 ឆ្នាំ មុន

ទីក្រុង​វៀងចន្ទន៍ ៖ នៅ​ថ្ងៃ​ទី​១ ខែមេសា​នេះ ប្រទេស​ឡាវ​ បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ម្នាក់​ទៀត នាំ​ឲ្យ​ចំនួន​សរុប​កើនឡើង​ដល់ ១០​ករណី…

ទីក្រុង​វៀងចន្ទន៍ ៖ នៅ​ថ្ងៃ​ទី​១ ខែមេសា​នេះ ប្រទេស​ឡាវ​ បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ម្នាក់​ទៀត នាំ​ឲ្យ​ចំនួន​សរុប​កើនឡើង​ដល់ ១០​ករណី ។

យោង​តាម​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ឡាវ លោក Phouthone Moungpak ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ បានអោយ​ដឹង​ថា ករណី​ថ្មី នៃ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ គឺ​ស្ត្រី អាយុ​២១​ឆ្នាំ រស់នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ អ្នក​ឆ្លង​ករណី​ទី​៨ ដែល​ធ្លាប់​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍ ។

ស្ត្រី​អ្នកជំងឺ កំពុង​ស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព Mittaphab នៅ​ទីក្រុង​វៀងចន្ទន៍ ហើយ​រូប​នាង​មិន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ទេ ។

គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​៧​នាក់ ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព ក្នុង​ទីក្រុង​វៀងចន្ទន៍ និង​អ្នកជំងឺ​៣ នាក់​ផ្សេង​ទៀត កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ខេត្ត​ហ្លួងព្រះបាង ។

លោក Moungpak បាន​និយាយ​ថា ពួក​គេ​ទាំងអស់ មាន​សុខភាព​ល្អ​ធម្មតា​ទេ ហើយ​ការ​ព្យាបាល​ក៏​បាន​ល្អ​ដែរ ។

សូម​ជម្រាប​ថា ឡាវ​បាន​រក​ឃើញ​ករណី​ដំបូង នៅ​ក្នុង​ប្រទេស​នេះ ចេញពី​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ស្ត្រី និង​បុគ្គលិក​សណ្ឋាគារ​ប្រុស​ៗ និង​បន្តបន្ទាប់ គឺជា​ពាណិជ្ជករ អាយុ​២៦​ឆ្នាំ នៅ​ទីក្រុង​វៀងចន្ទន៍ និង​មិត្តភក្តិ​របស់​បុគ្គលិក​សណ្ឋាគារ​ប្រុស​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ