ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​បដិមា​ទាំង២ លើក​ចេញពី​ប្រឡាយ​​ទឹក​​​​ខ្លោងទ្វារ​ខ្មោច

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​ព្រះ​បដិមា​សីសៈ​ចំនួន​២​មាន​ទេវតា​ចំនួន​១ អសុរា​(​យក្ស​)​ចំនួន​១ ដែល​ជា​ចម្លាក់​ទាញ ព្រ័ត្រ​នៅ​ខ្លោងទ្វារ​ខ្មោច ត្រូវ​បាន​ក្រុមការងារ​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ និង​នគរបាល​បេតិកភណ្ឌ ព្រមទាំង​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នាំ​គ្នា​ស្រង់​យក​ចេញពី​ប្រឡាយ​ទឹក​នៅ​ខាងកើត​ខ្លោងទ្វារ​ខ្មោច…

ខេត្ត​សៀម​រា​ប ៖ ​ព្រះ​បដិមា​សីសៈ​ចំនួន​២​មាន​ទេវតា​ចំនួន​១ អសុរា​(​យក្ស​)​ចំនួន​១ ដែល​ជា​ចម្លាក់​ទាញ ព្រ័ត្រ​នៅ​ខ្លោងទ្វារ​ខ្មោច ត្រូវ​បាន​ក្រុមការងារ​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ និង​នគរបាល​បេតិកភណ្ឌ ព្រមទាំង​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នាំ​គ្នា​ស្រង់​យក​ចេញពី​ប្រឡាយ​ទឹក​នៅ​ខាងកើត​ខ្លោងទ្វារ​ខ្មោច ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ​មេសា ឆ្នាំ​២០២០ ។

លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ជំនាញ​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ​នៃ​នាយក ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​​អង្គរ​និង​បុរាណវិទ្យា​បង្ការឱ្យ​ដឹង​ថា លក្ខណៈ​នៃ​ព្រះ​បដិមា​សីសៈ​ទេវតា​ ដែល​បាន​ប្រទះឃើញ​មាន​៤​បំណែក គឺ​ព្រះ​សីសៈ​ទាំងមូល​ដាច់​ត្រឹម​មាត់ ហើយ​ខូចខាត​ផ្នួងសក់ បំណែក​ច្រមុះ​របេះ​ពី​ខ្ទង់ និង​បំណែក​ទង ត្រចៀក​ឆ្វេង​ស្តាំ​ ។ ចំណែក​អសុរា​វិញ​មាន តែ​ផ្នែក​ខាងក្រោយ​ជាមួយ​ក្បាច់លម្អ​សក់ និង​ពុំ​មាន​ព្រះ​ភក្ត្រ​ទេ​។

ការ​ប្រទះ​ឃើញ​ព្រះ​បដិមា​សីសៈ​ទាំង​២​ នៅ​ក្នុង​ប្រឡាយ​ទឹក មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ បើ​តាម​ការ​បញ្ជាក់​របស់​លោក សុ​ម៉ា​ឡា ព្រោះ​វា​បណ្តាល​មក​ពី​រចនា​សម្ព័ន្ធ​ទូទៅ​នៃ​សំណង់​ចម្លាក់​ទាញព្រ័ត្រ​នោះ​បាន​ខូចខាត​ ដោយសារ​អាយុកាល​នៃ​សំណង់ កត្តា​ធម្មជាតិ និង​សង្គ្រាម ទើប​ធ្វើ​ឱ្យ​ចម្លាក់​ទាំងនោះ​ធ្លាក់​ចូល​ក្នុង​ទឹក ខ្លះ​កប់​ក្នុង​ដី ខ្លះ​នៅ​លើ​ដី​ជា​ច្រើន​ទៀត​។

ក្រោយ​ធ្វើការ​ប្រគល់​ទទួល​ហើយ ព្រះ​បដិមា​សីសៈ​ទាំង​២​នេះ ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ ហើយនឹង​ធ្វើការ​ជួសជុល មុន​នឹង​ប្រគល់​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ផង​ដែ ។

អត្ថបទសរសេរ ដោយ