នគរបាលអន្តាេប្រវេសន៍ទទួលអំណោយសម្តេចក្រឡាហោម ស ខេង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អំណោយរួមមាន អង្ករ២តោន, មី៤កេសធំ, សាប៊ូ៥០០ដុំ និងថវិកាចំនួន២លានរៀល ជារបស់សម្តេចក្រឡាហោម ស ខេង…
ខេត្តបន្ទាយមានជ័យ ៖ អំណោយរួមមាន អង្ករ២តោន, មី៤កេសធំ, សាប៊ូ៥០០ដុំ និងថវិកាចំនួន២លានរៀល ជារបស់សម្តេចក្រឡាហោម ស ខេង…
ខេត្តបន្ទាយមានជ័យ ៖ អំណោយរួមមាន អង្ករ២តោន, មី៤កេសធំ, សាប៊ូ៥០០ដុំ និងថវិកាចំនួន២លានរៀល ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានប្រគល់ជូនអង្គភាពនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីអំឡុងសម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះសួរទុក្ខមន្ត្រី និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃមុន ត្រូវបានលោកឧត្តមសេនីយ៍ត្រីអុី ចំរើន នាយប៉ុស្តិ៍ធ្វើការចែកជូនដល់កងកម្លាំងក្នុងអង្គភាពទាំងមូលសរុប១២៦នាក់។
ការបែងចែកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ជូនមន្ត្រីនគរបាលអន្តោរប្រវេសន៍ខាងលើនេះបានធ្វើឡើងក្នុងបរិវេណប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីរសៀលថ្ងៃទី៣១ មីនា ឆ្នាំ ២០២០ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន១៦គីឡូក្រាម, មី, សាប៊ូដុំ និងថវិកាមួយចំនួន។
លោកឧត្តមសេនីយ៍ត្រីអុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថាអំណោយទាំងអស់ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ជូនកងកម្លាំងក្នុងអង្គភាពដើម្បីដោះស្រាយការលំបាកពេលកំពុងឈរជើងរក្សាការពារសណ្តាប់ធ្នាប់ ស្របពេលព្រំដែនប្រទេសទាំងពីរ(ខ្មែរ-ថៃ)បានបិទជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ