ដោយសារការរាតត្បាតនៃជំងឺ Covid-19 បានធ្វើអោយសិស្សានុសិស្ស និងបុគ្គលិកក្រុមហ៊ុនជាច្រើនបង្វែរការសិក្សា និងការធ្វើការមកពីផ្ទះជំនួសវិញ។ ការធ្វើបែបនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួនក៏ដូចជាមនុស្សជាទីស្រឡាញ់ជុំវិញខ្លួនយើង។
ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការក៏ដូចជា ចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺ Covid-19 នេះ ក្រុមហ៊ុនអ៊ីនធឺណិត TODAY នឹងផ្តល់ជូនប្រូម៉ូសិនពិសេសដល់អតិថិជនទាំងអស់ដែលមានបំណងភ្ជាប់អ៊ីនធឺណិតប្រើប្រាស់នៅតាមគេហដ្ឋានជាមួយល្បឿនលឿន និងតម្លៃសមរម្យ។
កញ្ចប់ប្រូម៉ូសិនពិសេសនេះមានឈ្មោះថា TODAY Fiber Home ដែលអតិថិជនទាំងអស់មាន ២ ជម្រើសសម្រាប់ជ្រើសរើស ៖
ជម្រើសទី ១ ៖ អ្នកនឹងទទួលបានល្បឿនរហូតដល់ទៅ ៦០Mbps សម្រាប់លេងហ្គេម YouTube និង Facebook ហើយលើសពីនេះអ្នកក៏នឹងទទួលបានល្បឿនរហូតដល់ទៅ ៩Mbps ទាំង Upload និង Download សម្រាប់ការប្រើប្រាស់ផ្សេងៗជាមួយការថែមជូនអ៊ីនធឺណិត ប្រើប្រាស់ដោយឥតគិតថ្លៃ ៣ខែបន្ថែមទៀតក្នុងតម្លៃត្រឹមតែ ១៤ដុល្លារតែប៉ុណ្ណោះ។
ជម្រើសទី ២ ៖ អ្នកនឹងទទួលបានល្បឿនរហូតដល់ទៅ ៦០Mbps សម្រាប់លេងហ្គេម YouTube និង Facebook ហើយលើសពីនេះអ្នកក៏នឹងទទួលបានល្បឿនរហូតដល់ទៅ ១២Mbps ទាំង Upload និង Download សម្រាប់ការប្រើប្រាស់ផ្សេងៗជាមួយការថែមជូន អ៊ីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ ៣ខែបន្ថែមទៀតក្នុងតម្លៃត្រឹមតែ ១៦ដុល្លារតែប៉ុណ្ណោះ។
រាល់ការតរភ្ជាប់សេវាអ៊ីនធឺណិតទាំងអស់របស់ TODAY សុទ្ធតែប្រើប្រាស់ជាមួយបច្ចេកវិទ្យាចុងក្រោយ និងបណ្តាញខ្សែកាបអុបទិកក្រោមដី ១០០% ដែលនឹងធានាបាននូវគុណភាព សេវាជូនអតិថិជន។ អតិថិជនដែលកំពុងតែរស់នៅតាមបណ្តាលខេត្តក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត អាចទាក់ទងមកកាន់ក្រុមហ៊ុនដើម្បីទទួលយកការផ្តល់ជូនពិសេសនេះ តាមរយៈទូរស័ព្ទលេខ ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ