ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​រន្ធត់​ចិត្ត​ស្រក់​ទឹកភ្នែក​ពេល​ប្រកាស​ចូល​កាន់​តំណែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​រន្ធត់​ចិត្ត​ស្រក់​ទឹកភ្នែក នៅ​ពេល​ប្រកាស​ចូល​កាន់​ដំណែង ។ ថ្លែង​ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់​ដំណែង​ជា​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​រន្ធត់​ចិត្ត​ស្រក់​ទឹកភ្នែក នៅ​ពេល​ប្រកាស​ចូល​កាន់​ដំណែង ។ ថ្លែង​ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់​ដំណែង​ជា​រដ្ឋមន្ត្រី នា​រសៀល​ថ្ងៃ​ទី​១ ខែមេសា​នេះ នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក កើត រិ​ទ្ធ​បាន​អួល​ដើម​.​ក និង​ស្រក់​ទឹកភ្នែក​នៅ​ពេល​ឡើង​ប្តេជ្ញា​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។ លោក​រដ្ឋមន្ត្រី​វ័យ​ក្មែ​ង​រូប​នេះ​បាន​អះអាង​នឹង​ខិតខំ​កែប្រែ​ធ្វើ​វិស័យ​យុត្តិធម៌​ឲ្យ​មាន​ភាពល្អ​ប្រសើរ ខណៈ​វិស័យ​នេះ​មាន​ភាព​ប្រឈម​នៅ​ចំពោះ​មុខ ។

លោក​រដ្ឋមន្ត្រី​បាន​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ទេស​រដ្ឋមន្ត្រី​អង្គ វង្ស​វ​ឌ្ឍា​នា អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ផ្តល់​ដំបូន្មាន​នា​ពេល​កន្លង​មក​ប្រៀប​ដូច​ជា ឪពុក​អី​ញ្ចឹ​ង ។ លោក​ក៏​បាន​បច្ចុប្បន្ន​វិស័យ​យុត្តិធម៌​ក៏​មាន​កង្វះខាត​ផ្នែក​ធនធានមនុស្ស​លើ​វិស័យ​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ