ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​តិះដៀល​កូន​អកតញ្ញូ

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ​ព្រះ​មានបុណ្យ​បាន​ត្រាស់​សម្តែង​ថា បើ​ទោះជា​បុគ្គល​អកតញ្ញូ​រស់នៅ​ជា​សុខ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ទៅ​ក្នុង​លោក​ខាង​មុខ​គង់​នឹង​ទាញ​បដិសន្ធិ​របស់​គេ​ទៅ​កាន់​អបាយភូមិ​កើតជា​ប្រេត​នរក​មិន​ខាន ព្រោះតែ​ការ​ប្រព្រឹត្ត​ខុស​លើ​អ្នក​មានគុណ​ធ្ងន់ធ្ងរ​ពោល​គឺ​មិន​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ឪពុក​ម្តាយ​នេះឯង ។ ចំណែក​កូន​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតាបិតា​ចិញ្ចឹម​បីបាច់រក្សា​ម៉ែឪ​ដោយ​ចិត្ត​ស្មោះ​ក្នុង​បំ​ណង​តបគុណ​លោក​វិញ​ពិត​ៗ បុគ្គល​នោះ​រមែង​បាន​បុណ្យ​កុសល​ជា​អនេក ហើយ​ប​ណ្ឌិត​ទាំងឡាយ​រមែង​សរសើរ និង​ជូន​ស័ព្ទ​សាធុការពរ​ដល់​សប្បុរស​នោះ​យ៉ាង​ខ្ទរខ្ទារ ។…

នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ​ព្រះ​មានបុណ្យ​បាន​ត្រាស់​សម្តែង​ថា បើ​ទោះជា​បុគ្គល​អកតញ្ញូ​រស់នៅ​ជា​សុខ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ទៅ​ក្នុង​លោក​ខាង​មុខ​គង់​នឹង​ទាញ​បដិសន្ធិ​របស់​គេ​ទៅ​កាន់​អបាយភូមិ​កើតជា​ប្រេត​នរក​មិន​ខាន ព្រោះតែ​ការ​ប្រព្រឹត្ត​ខុស​លើ​អ្នក​មានគុណ​ធ្ងន់ធ្ងរ​ពោល​គឺ​មិន​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ឪពុក​ម្តាយ​នេះឯង ។

ចំណែក​កូន​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតាបិតា​ចិញ្ចឹម​បីបាច់រក្សា​ម៉ែឪ​ដោយ​ចិត្ត​ស្មោះ​ក្នុង​បំ​ណង​តបគុណ​លោក​វិញ​ពិត​ៗ បុគ្គល​នោះ​រមែង​បាន​បុណ្យ​កុសល​ជា​អនេក ហើយ​ប​ណ្ឌិត​ទាំងឡាយ​រមែង​សរសើរ និង​ជូន​ស័ព្ទ​សាធុការពរ​ដល់​សប្បុរស​នោះ​យ៉ាង​ខ្ទរខ្ទារ ។

លុះ​អស់​អាយុសង្ខារ​រមែង​ទៅ​កាន់​សុគតិភព ហើយ​រីករាយ​ក្នុង​ភព​នោះ​ៗ​អស់​កាល​ដ៏​យូរអង្វែង ព្រោះតែ​អានិសង្ស​នៃ​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ពុទ្ធឱវាទ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ