ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

C.Ronaldo នៅ​តែ​រក​ប្រាក់​បាន​១​ពាន់​លាន​ដុល្លារ​ ទោះ​បី​ផ្ទុះ Covid-19

3 ឆ្នាំ មុន

កីឡាករ Cristiano Ronaldo នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​អត្ត​ព​លិ​ក​ទាំង​៣ ដែល​រក​ប្រាក់​បាន១​ពាន់​លាន​ដុល្លារ​នៅ​រដូវ​កាល​នេះ បើ​ទោះបីជា​ត្រូវ​កាត់​ប្រាក់​ឈ្នួល អំឡុង​ពេល​ផ្ទុះ​វីរុស Covid-19 ។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​សេះបង្កង់…

កីឡាករ Cristiano Ronaldo នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​អត្ត​ព​លិ​ក​ទាំង​៣ ដែល​រក​ប្រាក់​បាន១​ពាន់​លាន​ដុល្លារ​នៅ​រដូវ​កាល​នេះ បើ​ទោះបីជា​ត្រូវ​កាត់​ប្រាក់​ឈ្នួល អំឡុង​ពេល​ផ្ទុះ​វីរុស Covid-19 ។

ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​សេះបង្កង់ Juventus បច្ចុប្បន្ន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈាន​ដល់​ដំណាក់កាល​ដ៏​សំខាន់​ក្នុង​នាម​ជា​អត្ត​ពល​លិ​ករក​ប្រាក់​ចំណូល​បាន​ច្រើន បើ​ទោះបីជា​ប្រាក់​ឈ្នួល​៣.៥​លាន​ផោន​សម្រាប់​រយៈពេល​៤​ខែ​របស់​គេ​ក្នុង​ក្លិប​ត្រូវ​បាន​កាត់​បន្ថយ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ប្រាក់ខែ​បុគ្គលិក​ក្លិប Juventus យ៉ាងណា​ក្តី ។

ទោះបីជា​បែប​នេះ ​ក៏​បុរស​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៥​ឆ្នាំ​រូប​នេះ​នៅ​តែ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​ជាមួយ​អ្នក​ប្រដាល់សកល Floyd Mayweather និង​កីឡាករ​វាយ​កូន​ហ្គោ​ល Tiger Woods ក្នុង​នាម​ជា​អត្ត​ព​លិ​ក​ទាំង​៣​ដែល​អាច​រក​ប្រាក់​បាន ១​ពាន់​លាន​ដុល្លារ ។

Cristiano Ronaldo មិន​ត្រឹមតែ​ជា​កីឡាករ ដែល​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ពី​កីឡាបាល់ទាត់​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូបគេ​ក៏​មាន​ទីផ្សារ​ខ្ពស់​ផ្សេង​ទៀត ដែល​បាន​មក​ពី​ការ​ថត​ផ្សាយ​ផលិតផល​កីឡា (​ជា​ពិសេស Nike) និង​ផលិតផល​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ក្រៅពី​នេះ រូបគេ​ក៏​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​ជា​ច្រើន​ស្ទើរតែ​រាប់​មិន​អស់ ដែល​អាច​រក​ប្រាក់​ចំ​ណួ​ល​បាន​យ៉ាងច្រើន ព្រមទាំង​មាន​ស្លាក​យីហោ (Brand Name) ដ៏​ល្បីល្បាញ​របស់​ខ្លួន​គឺ CR7 ។

សូម​បញ្ជាក់​ជូន​ថា ក្នុង​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក​ទាំង​១០ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ក្នុង​ឆ្នាំ ២០១៩ ដែល​ចេញផ្សាយ​ដោយ Forbes បានឱ្យ​ដឹង​ថា កីឡាករ Lionel Messi របស់​ក្លិប FC Barcelona បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ តាម​ពីក្រោយ​ដោយ​កីឡាករ Cristiano Ronaldo, Neymar, Canelo Álvarez (​ប្រដាល់សកល​) និង Roger Federer (Tennis) ៕ (ដកស្រង់​ចេញពី SPORTbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ