ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកប៉ុកចាយមួយគ្រឿងបើកៗសុខជាប់​កឿងកណ្តាលទន្លេ​ (មានវីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នៅវេលាម៉ោង​ប្រមាណ​ជិត២រសៀលថ្ងៃទី​១ មេសា ​ទូកប៉ុកចាយមួយគ្រឿងដែលគេ​អះអាង​ថា ដឹក​ចំណីសត្វបានជាប់កឿងនៅ​កណ្តាលទន្លេ​អស់​រយៈ​ពេលប្រមាណជា​២ម៉ោង ហើយទើបតែ​រើខ្លួនរួចនិងបន្តដំណើរទៅទៀតនាវេលាម៉ោង​៤រសៀលថ្ងៃដដែល​ ។ ទូកប៉ុកចាយមួយគ្រឿង​ខាងលើត្រូវបានគេប្រទះឃើញជាប់កឿង​​នៅកណ្តាលទន្លេ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នៅវេលាម៉ោង​ប្រមាណ​ជិត២រសៀលថ្ងៃទី​១ មេសា ​ទូកប៉ុកចាយមួយគ្រឿងដែលគេ​អះអាង​ថា ដឹក​ចំណីសត្វបានជាប់កឿងនៅ​កណ្តាលទន្លេ​អស់​រយៈ​ពេលប្រមាណជា​២ម៉ោង ហើយទើបតែ​រើខ្លួនរួចនិងបន្តដំណើរទៅទៀតនាវេលាម៉ោង​៤រសៀលថ្ងៃដដែល​ ។

ទូកប៉ុកចាយមួយគ្រឿង​ខាងលើត្រូវបានគេប្រទះឃើញជាប់កឿង​​នៅកណ្តាលទន្លេ ត្រង់​ចំណុច​ទន្ទឹមនឹងសាលាបឋមសិក្សាជ្រោយចង្វា ក៏ទន្ទឹមនឹងចំណុច​ខាងជើងវត្តភ្នំ ​ស្ថិត​ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​។

តាមសេចក្តីរាយការណ៍​បានបន្ត​ថា មុនពេលកើតហេតុ គេឃើញ​ទូកប៉ុកចាយមួយគ្រឿង​ខាងលើ​​មានដឹកចំណីសត្វពេញប្រៀប​ បានធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុច​ខាងលើ ដែលគេអះអាងថាជាកន្លែងទឹករាក់​ដោយមានដីដុះ ​ស្រាប់តែ​ទូកប៉ុកចាយនោះក៏បានជាប់​កឿង​នៅ​កណ្តាលទន្លេ ដោយព្យាយាមបើកទៅមុខអស់រយៈពេលប្រមាណ​ជា​២ម៉ោង ទើបតែអាចរើខ្លួនរួច ហើយបន្តដំណើរទៅទិសខាងជើងវិញ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ