ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ មេរៀន​សំខាន់​ៗ​ដើម្បី​ធ្វើ​ជា​អាណាព្យាបាល​ល្អ និង​អាច​រក​លុយ​បាន​ច្រើន !

3 ឆ្នាំ មុន

ការ​យល់​ដឹង​ដ៏​សំខាន់​ជាងគេ​ក្នុង​ការ​ធ្វើ​ជា​បុគ្គល​ដែល​ជោគជ័យ និង​ជា​អ្នកដឹកនាំ​ក្រុម ឬ​អាជីវកម្ម​ដែល​ល្អ​ម្នាក់​នោះ គឺ​មិនមែន​ការ​វក់វី​លើ​កិច្ចការ​របស់​ខ្លួនឯង​ផ្ទាល់​ទេ ប៉ុន្តែ​គឺ​ការ​ផ្តល់​តម្លៃ​ខ្លាំង​លើ​ការ​ជំរុញ​ឲ្យ​មានការ​សហការ​គ្នា​ល្អ​ក្នុង​ក្រុម ។ ហើយ​អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ដឹង​ថា​ជំនាញ​ដែល​ត្រូវការ​ក្នុង​ការ​ក្លាយជា​បុគ្គល​ជោគជ័យ និង​អ្នកដឹកនាំ​ល្អ គឺ​ទាក់ទិន​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ចិញ្ចឹម​បីបាច់​កូន ។…

ការ​យល់​ដឹង​ដ៏​សំខាន់​ជាងគេ​ក្នុង​ការ​ធ្វើ​ជា​បុគ្គល​ដែល​ជោគជ័យ និង​ជា​អ្នកដឹកនាំ​ក្រុម ឬ​អាជីវកម្ម​ដែល​ល្អ​ម្នាក់​នោះ គឺ​មិនមែន​ការ​វក់វី​លើ​កិច្ចការ​របស់​ខ្លួនឯង​ផ្ទាល់​ទេ ប៉ុន្តែ​គឺ​ការ​ផ្តល់​តម្លៃ​ខ្លាំង​លើ​ការ​ជំរុញ​ឲ្យ​មានការ​សហការ​គ្នា​ល្អ​ក្នុង​ក្រុម ។

ហើយ​អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ដឹង​ថា​ជំនាញ​ដែល​ត្រូវការ​ក្នុង​ការ​ក្លាយជា​បុគ្គល​ជោគជ័យ និង​អ្នកដឹកនាំ​ល្អ គឺ​ទាក់ទិន​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ចិញ្ចឹម​បីបាច់​កូន ។ ខាងក្រោម គឺជា​មេរៀន​សំខាន់​ៗ​ពី​ការ​ធ្វើ​ជា​អាណាព្យាបាល​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន ។

១. បង្កើត​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​សិន​មុន​នឹង​ធ្វើការ​ជាមួយ​គ្នា
អ្នកដឹកនាំ​ត្រូវ​តែ​បង្កើត​ជំនឿ​ចិត្ត និង​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ក្រុមការងារ​ជា​មុន​សិន​មិន​ថា​តាម​ការ​សួរសុខទុក្ខ​គ្នា​ជា​រៀងរាល់ថ្ងៃ ឬ​ការ​ពិភាក្សា​ពី​រឿង​ផ្ទាល់ខ្លួន​ទេ ។ ការ​យល់​ដឹង​បន្ថែម​លើ​អារម្មណ៍​របស់​មិត្ត​រួមការ​ងារ​អនុញ្ញាត​ឲ្យ​អ្នកដឹកនាំ​ជំរុញ​ដល់​ការ​យល់​ដឹង​ក្នុង​ក្រុម និង​បង្កើត​ជា​ជំនឿ​ទុកចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​សហការ​គ្នា ។

២. កុំ​តាមដាន​មនុស្ស​ខ្លាំង​ពេក
ប្រសិនបើ​ឪពុក​ម្តាយ​ចាំ​ឃ្លាំមើល​កូន​ៗ​គ្រប់​វិនាទី​នោះ ពួក​គេ​មិន​អាច​ចេះ​ធំ​ដឹងក្តី​ដោយ​ឯករាជ្យ​ដោយ​ខ្លួនឯង​ទេ ហើយ​វា​ថែម​ទាំង​អាច​បង្កើត​ជា​ទំនាស់​រវាង​គ្នា​និង​គ្នា​ទៀត​ផង ។ ដូច​គ្នា​នេះ​ដែរ អ្នកដឹកនាំ​មិន​ត្រូវ​ចាំ​ឃ្លាំមើល​បុគ្គលិក​របស់​ខ្លួន​គ្រប់ពេល​ទេ ហើយ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​គម្លាត​ផ្នែក​ផ្លូវ​អារម្មណ៍​ខ្លះ​ដើម្បី​ជៀសវាង​ការ​លំអៀង​ផ្សេង​ៗ ។

៣. ផ្តល់​ឱកាស​ដល់​បុគ្គលិក​ដែល​ពិបាក​ធ្វើការ​ជាមួយ
ពេល​ដែល​អ្នក​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើការ​ជាមួយ​បុគ្គលិក​ម្នាក់ អ្នក​មិន​ត្រូវ​បណ្តេញ​ម្នាក់​នោះ​ចោល​ភ្លាម​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ទាញ​ម្នាក់​នោះ​មក​ពិភាក្សា​គ្នា​ដើម្បី​រក​បញ្ហា និង​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​មួយ​ច្បាស់លាស់ ។ឧទាហរណ៍​ដូច​ជា ប្រសិនបើ​បុគ្គលិក​ម្នាក់​ឧស្សាហ៍​បញ្ចប់​កិច្ចការ​មិន​ទាន់​ពេលវេលា នោះ​អ្នក​អាច​ស្នើ​ឲ្យ​ពួក​គេ​ចែករំលែក​ទស្សនៈ​លើ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​លទ្ធផល​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ