ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ត្រូវ​ទុក​លុយ​ជាប់​ខ្លួន​ប៉ុន្មាន ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​-១៩ ?

3 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ទូទៅ​តែងតែ​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​រូប​ទុក​ថវិកា​ដែល​ស្មើនឹង​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រមាណ​ពី ៣ ទៅ ៦​ខែ​សម្រាប់​គ្រា​មាន​អាសន្ន ដូច​ជា​ពេល​ដែល​អ្នក​បាត់បង់​ការងារ ឬ​មាន​បញ្ហា​សុខភាព​ជាដើម ។ ចុះ​ក្នុង​ករណី​ដែល​ប្រទេស​កំពុង​តែ​ជួប​ប្រទះ​នឹង​វីរុស​កាច​សាហាវ​នេះ តើ​អ្នក​គួរតែ​ទុក​លុយ​ជាប់​ខ្លួន​ប៉ុន្មាន? ១….

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ទូទៅ​តែងតែ​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​រូប​ទុក​ថវិកា​ដែល​ស្មើនឹង​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រមាណ​ពី ៣ ទៅ ៦​ខែ​សម្រាប់​គ្រា​មាន​អាសន្ន ដូច​ជា​ពេល​ដែល​អ្នក​បាត់បង់​ការងារ ឬ​មាន​បញ្ហា​សុខភាព​ជាដើម ។ ចុះ​ក្នុង​ករណី​ដែល​ប្រទេស​កំពុង​តែ​ជួប​ប្រទះ​នឹង​វីរុស​កាច​សាហាវ​នេះ តើ​អ្នក​គួរតែ​ទុក​លុយ​ជាប់​ខ្លួន​ប៉ុន្មាន?

១. ប្រភេទ​ការងារ​របស់​អ្នក
អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ប្រាប់​ដល់ CNBC Make It ថា ចំនួន​ខាងលើ គឺ​សម្រាប់​តែ​មនុស្ស​ដែល​មានការ​ងារ​នឹងន និង​វ័យក្មេង​ប៉ុណ្ណោះ ។ ប្រសិនបើ​ប្រាក់​ចំណូល​របស់​អ្នក​មិន​មាន​ភាព​នឹងន នឹង​អាស្រ័យ​លើ​កត្តា​ច្រើន​នោះ​អ្នក​គួរតែ​មាន​យ៉ាងតិច​ណាស់​ស្មើ​ការ​ចាយវាយ ៦​ខែ​ដែរ ។ ជាក់ស្តែង មិន​មាន​នរណា​ម្នាក់​អាច​ដឹង​ច្បាស់​ទេពី​ឥទ្ធិពល​ដែល​វីរុស​ខាងលើ​មាន​លើ​វិស័យ​ផ្សេង​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​អ្នក​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ប្រសិនបើ​អ្នកមាន​ការងារ​ដែល​រក​ប្រាក់​ចំណូល​មិន​នឹងន ។

២. អាយុ​របស់​អ្នក
អ្នកជំនាញ​ខាងលើ​បាន​ប្រាប់​មក​ទៀត​ថា មនុស្ស​ដែល​មាន​អាយុ​កាន់តែ​ច្រើន គួរ​មាន​ប្រាក់​សន្សំទុក​ពេល​មាន​អាសន្ន​កាន់តែ​ច្រើន​ដែរ ។ អ្នក​ដែល​ជិត​ចូល​និវត្តន៍​គួរតែ​មាន​ប្រាក់​សន្សំ​សម្រាប់​ការ​ចាយវាយ​មួយ​ឆ្នាំ​យ៉ាងតិច ហើយ​អ្នក​ដែល​ចូល​និវត្តន៍​ហើយ​គួរតែ​មាន​ស្មើ ២​ឆ្នាំ​យ៉ាងតិច ។ប្រាកដ​ណាស់ ក្នុង​ប្រទេស​កម្ពុជា​ឪពុក​ម្តាយ​ដែល​មាន​អាយុ​ជរា​តែងតែ​ស្ថិត​ក្រោម​ការ​មើលថែ​របស់​កូន​ៗ ប៉ុន្តែ​ដើម្បី​ចៀសវាង​បង្កើន​សម្ពាធ​ដល់​កូន​ៗ​ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ អ្នក​ក៏​ត្រូវ​តែ​មាន​កាតព្វកិច្ច​សន្សំ​លុយ​ដែរ ។

៣. ជីវភាព​រស់នៅ​របស់​អ្នក
ជាក់ស្តែង​សំណួរ​ខាងលើ​មិន​មាន​ចម្លើយ​ដែល​ត្រឹមត្រូវ​តែ​មួយ​ទេ​ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​ជីវភាព​រស់នៅ​ខុស​ៗ​គ្នា​ទាំងអស់ ។ អ្វី​ដែល​សំខាន់ គឺ​តើ​មាន​ប្រាក់​សន្សំ​ប៉ុន្មាន​ដែល​អាច​ផ្តល់​អារម្មណ៍​ស្ងប់​ដល់​អ្នក? សំណួរ​នេះ​មាន​សារៈសំខាន់​ព្រោះ​អារម្មណ៍​សុវត្ថិភាព គឺជា​អ្វី​ដែល​មនុស្ស​ត្រូវការ​ក្នុង​កំឡុង​ពេល​នេះ​ដូច្នេះ​គោលដៅ​របស់​អ្នក គឺ​សន្សំទុក​លុយ​ក្នុង​ចំនួន​មួយ​ដែល​អាច​ផ្តល់​អារម្មណ៍​នេះ​ដល់​អ្នក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ