ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​វិធី​គ្រប់គ្រង​ប្រាក់ខែ​បុគ្គលិក​ក្នុង​ពេល​ផ្ទុះ​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

អាជីវកម្ម​ជា​ច្រើន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​មានការ​កាត់​បន្ថយ​បុគ្គលិក ឬ​ប្រាក់ខែ​ជាដើម ។ ប៉ុន្តែ​មុន​ពេល​សម្រេចចិត្ត​កាត់​បន្ថយ​ចំនួន​បុគ្គលិក​របស់​អ្នក ចូរ​ពិចារណា​លើ​វី​ធី​សាស្ត្រ​គ្រប់គ្រង​ប្រាក់ខែ​ខាងក្រោម​នេះ​ជា​មុន​សិន​៖ ១. ផ្អាក​ការ​ចាយវាយ​លើ​អ្វី​ដែល​មិន​សំខាន់ មិន​ថា​ជា​ឧបករណ៍​ថ្មី ឬ​គំនិត​ថ្មី​ៗ​ដែល​អ្នក​ចង់​សាកល្បង​ទេ…

អាជីវកម្ម​ជា​ច្រើន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​មានការ​កាត់​បន្ថយ​បុគ្គលិក ឬ​ប្រាក់ខែ​ជាដើម ។ ប៉ុន្តែ​មុន​ពេល​សម្រេចចិត្ត​កាត់​បន្ថយ​ចំនួន​បុគ្គលិក​របស់​អ្នក ចូរ​ពិចារណា​លើ​វី​ធី​សាស្ត្រ​គ្រប់គ្រង​ប្រាក់ខែ​ខាងក្រោម​នេះ​ជា​មុន​សិន​៖

១. ផ្អាក​ការ​ចាយវាយ​លើ​អ្វី​ដែល​មិន​សំខាន់
មិន​ថា​ជា​ឧបករណ៍​ថ្មី ឬ​គំនិត​ថ្មី​ៗ​ដែល​អ្នក​ចង់​សាកល្បង​ទេ កំឡុង​ពេល​នេះ​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​វិនិយោគ​លើ​អ្វី​ដែល​ថ្មី​ឡើយ ជា​ពិសេស​លើ​បុគ្គលិក​ថ្មី លុះត្រាតែ​អ្នកជា​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ផលិតផល​ឬ​សេវាកម្ម​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ​។

២. ផ្តោត​ស្មារតី​លើ​ប្រាក់​ចំណូល
តើ​អ្នក​អាច​ផ្តល់​ជា​ផលិតផល ឬ​សេវាកម្ម​អ្វី​បាន​ប្រសិនបើ​អ្នក​មិន​អាច​ដំណើរការ​អាជីវកម្ម​បាន​ងាយ​ដូច​មុន? តើ​មាន​មធ្យោបាយ​អ្វី​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​រក្សា​ប្រាក់​ចំណូល​ឲ្យ​បាន​នឹងនរ​ដើម្បី​ទប់ទល់​នឹង​ការ​ចាយវាយ​ចាំបាច់​ដូច​ជា​ថ្លៃ​ជួល និង​ប្រាក់ខែ​បុគ្គលិក​ទេ? ឧទាហរណ៍​ងាយ​ទាក់ទិន​នឹង​ចំណុច​នេះ​រួម​មាន​ដូច​ជា​ភោជនីយដ្ឋាន​ដែល​ចាប់ផ្តើម​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ដើម្បី​ដឹក​ម្ហូបអាហារ​ជូន​ដល់​ដៃ​អតិថិជន​នៅ​តាម​ផ្ទះ​ជាដើម ។

៣. កាត់​បន្ថយ​ប្រាក់ខែ
ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​មុន​ពេលធ្វើការ​កាត់​ប្រាក់ខែ​បុគ្គលិក គឺ​អ្នក​ត្រូវ​វិភាគ​ឲ្យ​ដឹង​ជា​មុន​សិន​ថា​ពួក​គេ​ត្រូវការ​ថវិកា​ប៉ុន្មាន​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ធ្វើការ​កាត់​បន្ថយ​តាម​តួរ​លេខ​នោះ ។ បើសិនជា​អាច អ្នក​គួរតែ​កាត់​បន្ថយ​ប្រាក់ខែ​របស់​បុគ្គលិក​ដែល​មាន​តំណែង​ខ្ពស់​មុន​ព្រោះ​ប្រាក់ខែ​ពួក​គេ​តែងតែមាន​កម្រិត​ខ្ពស់​ស្រាប់ ។

អ្វី​ដែល​អ្នក​ត្រូវធ្វើ​ស្រប​ជាមួយ​គ្នា​នោះ គឺ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​ស្ថាន​ការ និង​បញ្ហា​ដែល​ក្រុមហ៊ុន​កំពុង​តែ​ជួប​ប្រទះ ហើយ​អ្នក​បាន​សម្រេចចិត្ត​ដូច្នេះ​ព្រោះ​អ្នក​មិន​ចង់​បាត់បង់​បុគ្គលិក​របស់​អ្ន​កំ​ទាង​ស្រុង ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​សន្យា​ថា​នឹង​ដំឡើង​ប្រាក់ខែ​ជូន​ពួក​គេ​វិញ​ពេល​ដែល​ស្ថាន​ការ​មានការ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ