បញ្ជូនអ្នកបើកឡានធុនត្រាស្លាក 2BA-9111 មកកាន់តុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក ព្រឹកថ្ងៃទី៣១ មីនា និងមានការឯកភាព និងយល់ព្រមពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក ព្រឹកថ្ងៃទី៣១ មីនា និងមានការឯកភាព និងយល់ព្រមពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក ព្រឹកថ្ងៃទី៣១ មីនា និងមានការឯកភាព និងយល់ព្រមពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះសេង ចិន្តា ភេទប្រុស ទៅតុលាការដើម្បីបន្តនីតិវិធី ។ នេះយោងប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនបង្កខាងលើ បានបើកបរក្នុងស្ថាភាពធ្វេសប្រហែស បណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិតយប់ថ្ងៃទី៣០ មីនា ឆ្នាំ២០២០ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដឹកនាំដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ តាមចាប់ឃាត់ខ្លួនក្នុងវេលាម៉ោង១ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ មីនា ។
ជនរងគ្រោះទាំង២បានជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ទល់មុខ ផ្ទះលេខ១២៤ បណ្ដោយផ្លូវ លេខ ៥៨P ស្ថិតនៅភូមិ ដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-9111 បើកបរក្នុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនបុកម៉ូតូយ៉ាងពេញទំហឹង ជនបង្កបើករថយន្តគេចខ្លួនបាត់ ។ សូមរំលឹកថា ៖ លោកចង់រត់ម្តេចរួច បើបើកឡានឆក់ជីវិត២នាក់ទៅហើយ
ចែករំលែកព័តមាននេះ