ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​កាស៊ីណូ​២​ទីតាំង​តវ៉ា​បើក​ប្រាក់​​​មុន​បិទ អាជ្ញាធរ​​​​ជួយ​ដោះស្រាយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​បុគ្គលិក​កាស៊ីណូ​​ចំនួន​២​ទីតាំង ក្នុង​ក្រុងព្រះសីហនុ ធ្វើការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ មុន​នឹង​បិទទ្វារ​តាម​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ ។ លោក​យ៉ូ​វ ខេ​ម​រ៉ា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​បុគ្គលិក​កាស៊ីណូ​​ចំនួន​២​ទីតាំង ក្នុង​ក្រុងព្រះសីហនុ ធ្វើការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ មុន​នឹង​បិទទ្វារ​តាម​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ ។

លោក​យ៉ូ​វ ខេ​ម​រ៉ា ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹង​តាម​​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​១ ខែមេសា ឆ្នាំ​២០២០​នេះ​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​សេដ្ឋ​កិច្ច​ហិរញ្ញវត្ថុ​បាន​ជូនដំណឹង​ស្តី​ពី​ការ​បិទ​អាជីវកម្ម​កាស៊ីណូ​ជា​បណ្តោះអាសន្ន ដើម្បី​ប្រឆាំង​ទប់ស្កាត់​ការ​ឆ្លង រីក​រាលដាល​នៃ​ជំងឺ Covid-19 កាលពី​ព្រឹក​ថ្ងៃ​ទី​0១ ខែមេសា​គឺ​មាន​ករណី​បុគ្គលិក​កាស៊ីណូ​ចំនួន​២​ទីតាំង គឺ​កាស៊ីណូ​យ៉ា​ឌូ​លី និង​កាស៊ីណូ​តុង​យាន ក្នុង​ក្រុងព្រះសីហនុ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​សុំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ បើក​ប្រាក់ខែ មុន​ពេល​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​។

លោក​យ៉ូ​វ ខេមរា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​មន្ទីរ​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ទៅ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការ​តវ៉ា​របស់​បុគ្គលិក​កាស៊ីណូ​ទាំង​២​ទីតាំង​ខាង​លើ បាន​បញ្ចប់​ហើយ​។ ហើយ​ការ​ដោះស្រាយ​សម្របសម្រួល​រវាង​ម្ចាស់​កាស៊ីណូ និង​បុគ្គលិក គឺ​អាច​ទទួលយក​បាន​ហើយ ក្នុង​នោះ​ក្រុម​បុគ្គលិក​កាស៊ីណូ​ក៏​បាន​គោរព និង​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលខេត្ត មន្ទីរ​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​ខេត្ត និង​ផ្នែក​ពាក់ព័ន្ធ​ដែល​បាន​ជួយ​ដោះស្រាយ​។

លោក​ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា មុន​រាជ​រដ្ឋាភិបាល​ប្រកាស​បិទ​អា​ជី​កម្ម​ល្បែងភ្នាល់​តាម​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ កាស៊ីណូ និង​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​អន​ឡាញ​មាន​ចំនួន​ប្រមាណ​ជាង​៩០​ទីតាំង​។ ក្រោយ​ពី​ការ​ប្រកាស​​បិទ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង​អន​ឡាញ​ហើយ គឺ​នៅ​សល់​តែ​កាស៊ីណូ​ដែល​បាន​បើក​ដំណើរការ​នា​ពេល​កន្លង​មក គឺ​មាន​តែ​៣៦​ទីតាំង​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ