កូវីដ១៩ឆក់យកជីវិតអតីតប្រធានក្លិបបាល់ទាត់ Marseille ម្នាក់
អតីតប្រធានក្លិប Marseille លោក Pape Diouf បានទទួលមរណភាពក្នុងអាយុ៦៨ឆ្នាំ ដោយសារវីរុស Covid-19 ។ លោក…
អតីតប្រធានក្លិប Marseille លោក Pape Diouf បានទទួលមរណភាពក្នុងអាយុ៦៨ឆ្នាំ ដោយសារវីរុស Covid-19 ។ លោក…
អតីតប្រធានក្លិប Marseille លោក Pape Diouf បានទទួលមរណភាពក្នុងអាយុ៦៨ឆ្នាំ ដោយសារវីរុស Covid-19 ។
លោក Diouf ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសសេណេហ្កាល់ ដែលជាប្រទេសកំណើតរបស់លោក ហើយត្រូវបានដាក់ឧបករណ៍ជំនួយផ្លូវដង្ហើមជាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអាការៈជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរ ។
សាច់ញាតិរបស់លោកសង្ឃឹមថានឹងនាំលោកទៅកាន់ប្រទេសបារាំង ដើម្បីទទួលការព្យាបាលបន្ថែមទៀត ប៉ុន្តែជាអកុសលលោកបានទទួលមរណភាពទៅហើយ កាលពីម្សិលមិញ ។
Marseille បានបញ្ជាក់ពីការស្លាប់របស់លោក Diouf ជាមួយនឹងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Twitter ថា «Olympique de Marseille បានរៀនសូត្រជាមួយនឹងភាពសោកសៅយ៉ាងខ្លាំង នៃមរណភាពរបស់លោក Pape Diouf ។ Pope នឹងនៅតែស្ថិតស្ថេរក្នុងចិត្តរបស់ Marseille ក្នុងនាមជាសិប្បករដ៏ឆ្នើមម្នាក់នៃប្រវត្តិសាស្ត្រក្លិប»។
សូមបញ្ជាក់ថាលោក Pape Diouf ក៏ជាអ្នកសារព័ត៌មានសេណេហ្កាល់ដ៏ល្បីល្បាញមួយរូបផងដែរ រួមទាំងជាអ្នកតំណាងកីឡាករឆ្នើមមួយចំនួន ក្នុងនាមជាភ្នាក់ងារ (Agent) ដែលមានកីឡាករ Antoine Bell, Marcel Desailly, Basile Boli, William Gallas, Samir Nasri និង Didier Drogba ៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ