ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេស្ត​ឃើញវិជ្ជមានកូវីដ-១៩លើ​គ្រូពេទ្យ​ម្នាក់​​ ទើបជួប​លោក​ពូទីន

4 ឆ្នាំ មុន

ប្រទេស​រុ​ស្សុ​ី៖ ទូរទស្សន៍​រដ្ឋ​រុ​ស្សុ​ី​ROSSIYA 24​រាយការណ៍​ នា​ថ្ងៃ​ទី​៣១​ មីនា​ ថា គ្រូពេទ្យ​ម្នាក់​ដែល​ប្រធា​នាធិបតី​រុ​ស្សុ​ី លោក​វ្ល៉ា​ ឌី​មៀរ​ពូ​ទី​ន​ បាន​ជួប​កាលពី​ស​ប្ដា​ហ៍​មុន…

ប្រទេស​រុ​ស្សុ​ី៖ ទូរទស្សន៍​រដ្ឋ​រុ​ស្សុ​ី​ROSSIYA 24​រាយការណ៍​ នា​ថ្ងៃ​ទី​៣១​ មីនា​ ថា គ្រូពេទ្យ​ម្នាក់​ដែល​ប្រធា​នាធិបតី​រុ​ស្សុ​ី លោក​វ្ល៉ា​ ឌី​មៀរ​ពូ​ទី​ន​ បាន​ជួប​កាលពី​ស​ប្ដា​ហ៍​មុន ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ក្រុង​មូ​ស្គូ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​COVID-19​។

លោកពូ​ទី​ន​ កាលពី​ស​ប្ដា​ហ៍​មុន បាន​ទៅ​កាន់​មន្ទីរពេទ្យ​KOMMUNARKA ដែល​នៅ​ទីនោះ​ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ជា​ប្រមុខ​នៃ​មន្ទីរពេទ្យ​នោះ លោក​ដឺ​នី​ស​ប្រូ​ត​សេន​កូ​។ ទាំង​២​នាក់​ពុំ​មាន​ពាក់​ម៉ាស់​ការពារ​ឡើយ​ពេល​ជួប​គ្នា​នោះ​។

វិមាន​ក្រឹម​ឡាំង​អះអាង​ថា​ អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ ហើយ​រំឭក​ថា​ លោកពូ​ទី​ន​តែង​ធ្វើតេស្ត​ជាប់​ជា​ប្រចាំ​។ វីរុស​ដែល​ឆ្លង​រាលដាល​ក្នុង​ទូ​ទាំង​ពិភពលោក​នោះ ក៏​ឆ្លង​រាលដាល​ក្នុង​ប្រទេស​រុ​ស្សុ​ី ដែល​មក​ទល់​ពេល​នេះ​មាន​អ្នក​ឆ្លង​កើន​ដល់​២.៣៣៧​នាក់​ ហើយ​ជាមួយ​អ្នក​ស្លាប់​១៨​នាក់​។

ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ រុ​ស្សុ​ី​បាន​បិទ​ក្រុង​មូ​ស្គូ​ហើយ​គ្រោង​បិទ​ប្រទេស​ទាំងមូល​ផង​​៕

អត្ថបទសរសេរ ដោយ