ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បុក​បន្ត​គ្នា​​លើមហាវិថីឈ្នះឈ្នះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ថ្ម​​១​គ្រឿង​បាន​បើក​ចេញពី​ផ្លូវ​បេតុង​មួយ​កន្លែង​ឡើង​មហាវិថី​ឈ្នះ​ឈ្នះ ស្រាប់តែ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ទៀត​ដឹក​ចំណី​សត្វ​ទៅ​ដល់​បាន​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​ដឹកថ្ម​យ៉ាង​​ពេញទំហឹង​និង​ជ្រុល​ទៅ​កៀរ​រថយន្ត​​មួយគ្រឿងផ្សេងទៀត​ម៉ាក​ឡិច​សុ​ី​ស​RX-300 បណ្ដាល​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​នេះ​រង​ការ​ខូចខាត​យ៉ាងដំណំ ​ដោយឡែក​រថយន្ត​ដឹក​ចំណី​សត្វ​ខូច​កាប៊ី​នទាំងស្រុង​តែ​ម្ដង តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ទាំង​៣​គ្រឿង​នោះ​រង​របួស​ឡើយ​។ ​គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ថ្ម​​១​គ្រឿង​បាន​បើក​ចេញពី​ផ្លូវ​បេតុង​មួយ​កន្លែង​ឡើង​មហាវិថី​ឈ្នះ​ឈ្នះ ស្រាប់តែ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ទៀត​ដឹក​ចំណី​សត្វ​ទៅ​ដល់​បាន​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​ដឹកថ្ម​យ៉ាង​​ពេញទំហឹង​និង​ជ្រុល​ទៅ​កៀរ​រថយន្ត​​មួយគ្រឿងផ្សេងទៀត​ម៉ាក​ឡិច​សុ​ី​ស​RX-300 បណ្ដាល​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​នេះ​រង​ការ​ខូចខាត​យ៉ាងដំណំ ​ដោយឡែក​រថយន្ត​ដឹក​ចំណី​សត្វ​ខូច​កាប៊ី​នទាំងស្រុង​តែ​ម្ដង តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ទាំង​៣​គ្រឿង​នោះ​រង​របួស​ឡើយ​។

​គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ ឈ្នះ ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​ភ្នៀ​ត​សិម្ពលី ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​​ទាំង៣គ្រឿង​ខាងលើនោះ​រួម​មាន ១-​រថយន្តបែនដឹកថ្ម​​មួយគ្រឿង​​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៥៣៥៥, ២-រថយន្ត​មួយគ្រឿងដឹកចំណីសត្វ ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ ពណ៌​ក្រហម ឆ្នូត​ខៀវ​និង​ស ពាក់​ស្លាក​លេខ កំពង់ធំ ៣A-០៩៧៦ និង​៣​-រថយន្តមួយគ្រឿង​ម៉ា​ក​ឡិច​សុ​ី​ស ​RX-300 ​ព​ណ៌ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ ២AU-១៤០១ ​។ ចំណែក​​អ្នកបើកបរ​រថយន្ត​ទាំង​៣​គ្រឿង​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​ប្រភព​​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​បែន​យី​ឌុ​ប​ដឹក​ថ្ម​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ចេញពី​ផ្លូវ​បេង​ភូមិ​ស្រែ​រា​ជ្ជះ ឡើង​ឆ្លង​មហាវិថី​ឈ្នះ​ឈ្នះ អត់​មើល​ឆ្វេង​ស្ដាំ ជា​ហេតុ​បង្ក​ឲ្យ​រថយន្ត​យី​ឌុ​ប​ដឹក​ចំណី​សត្វ​ដែល​កំពុង​បើក​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ទៅ​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​ដឹក​ថ្ម​ពេញទំហឹង​ ​បន្ទាប់​មក​បាន​កៀរ​រថយន្ត​ឡិច​សុ​ី​ស​RX300 ដែល​បើក​ស្របគ្នា​១​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​រថយន្តទាំង​៣គ្រឿង​រង​ការ​ខូចខាត​ ប៉ុ​ន្តែ​រថយន្ត​ដឹក​ចំណី​សត្វ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​ដោយ​ក្រ​ពិត​រួញ​កាប៊ី​ន​ទាំងស្រុង​តែ​ម្ដង​។

​ក្រោយ​ពេល​កើតហេតុ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​វាស់វែង​ និង​នាំ​យករ​ថយ​ន្ត​​ទាំង​៣​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយនៅ​​ពេល​ក្រោយ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ