ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កូវីដ-១៩៖ អាចបណ្តាលឱ្យមនុស្ស​បាត់​បង់​​​ជីវិតពី១០ម៉ឺន​ទៅ២៤ម៉ឺ​ននៅអា​មេរិក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ សេត​វិមាន​បាន​ព្យាករណ៍​ថា​ ជំងឺ​កូវីដ-១៩នេះ អាច​បណ្ដាល​ឱ្យមនុស្ស​ស្លាប់​រវាង​ពី​១០០​.​០០០​ ទៅ​​២៤០.០០០​នាក់នៅ​សហរដ្ឋអាមេរិក ។ គួរបញ្ជាក់ថា មេបញ្ជាការ​នៃ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស​COVID-19​ក្នុង​នាវា​របស់​ខ្លួន ​​នា​ថ្ងៃ​ទី​៣១…

សហរដ្ឋអាមេរិក៖ សេត​វិមាន​បាន​ព្យាករណ៍​ថា​ ជំងឺ​កូវីដ-១៩នេះ អាច​បណ្ដាល​ឱ្យមនុស្ស​ស្លាប់​រវាង​ពី​១០០​.​០០០​ ទៅ​​២៤០.០០០​នាក់នៅ​សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា មេបញ្ជាការ​នៃ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស​COVID-19​ក្នុង​នាវា​របស់​ខ្លួន ​​នា​ថ្ងៃ​ទី​៣១ ​មីនា ​ជួប​ប្រទះ​នឹង​ការ​បដិសេធ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ពេល​លោក​ស្នើការ​អនុញ្ញាត​ឲ្យ​ជម្លៀស ក្រុម​នាវិក​នៃ​នាវា​នោះ​ចេញ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER ពេល​សូរ​ពី​លទ្ធភាព​នៃ​ការ​ជម្លៀស​កង​នាវិក​ចេញ បាន​ឆ្លើយ​តាម​ទូរទស្សន៍​CBS​ថា ខ្ញុំយល់​ថា​យើង​នៅ​មិន​ទាន់​ដល់​ដំណាក់កាល​ធ្វើ​បែប​នេះ​នៅឡើយ​។ នាវា​ផ្ទុក​យន្តហោះ​នោះ​បច្ចុប្បន្ន កំពុង​ស្ថិត​នៅ​កំពង់​ផែ​កោះ​ហ្គា​ម​ក្នុង​មហាសមុទ្រ​ប៉ា​សី​ុ​ហ្វិ​ក ។

ក្នុង​លិខិត​មួយ​មាន​៤​ទំព័រ​របស់​លោក ផ្ញើ​ជូន​ទីបញ្ជាការដ្ឋាន​កងទ័ពជើងទឹក​អា​មេ​រិ​ក មេ​បញ្ញា​ការ​នាវា​ផ្ទុក​យន្តហោះ​USS THEODORE ROOSEVELT​លោក​BRETT CROZIER ទទួលស្គាល់​ថា ការ​ដក​ចេញ​កង​នាវិក​ភាគច្រើន​នៃ​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​អា​មេ​រិ​ក​នោះ​ដែល​កំពុង​ដាក់​ពង្រាយ ហើយ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​រយៈពេល​២​ស​ប្ដា​ហ៍ អាច​ជា​វិធានការ​វិសាមញ្ញ​មួយ​។ ប៉ុន្តែ​ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ហាក់​ពុំ​យល់​ស្រប​តាម​យោបល់​នោះ​ឡើយ ។ ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្លែង​ថា យើង​បាន​បញ្ជូនកម្លាំង​ពេទ្យ​បន្ថែម ព្រមទាំង​ជំនួយ​ដល់​នាវា​ផ្ទុក​យន្តហោះ​នៅ​កោះ​ហ្គា​ម​នេះ​រួច​ហើយ ។

ក្នុង​លិខិត​របស់​ខ្លូ​ន​មេបញ្ជាការ​នាវា​ផ្ទុក​យន្តហោះ​នេះ​និយាយ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ដំបូង​៣​នាក់​ក្នុង​នាវា​នេះ​កាលពី​ស​ប្ដា​ហ៍​មុន ។ វីរុស​បន្ត​ឆ្លង​រាលដាល​រួច​នាវិក​ប្រមាណ​ជា​១០០​នាក់​ហើយ​ ពេល​នេះ ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​។

យោង​តាម​ការ​រាប់​របស់​សាកល​វិទ្យា​ល៍យ​ច​ន​ហុប​គី​ន​ថា ជាមួយ​មនុស្ស​ស្លាប់​ជាង​៣.៨៥០​នាក់​ដែល​កើន​លើស​ចិន សហរដ្ឋអាមេរិក​មាន​អ្នក​ស្លាប់​ថ្មី​ដល់​ទៅ​៨៥០ ចាប់ពី​យប់​ថ្ងៃ​ទី​៣០ ​មីនា​ មក​។ ជាមួយ​ការ​ស្លាប់​កាន់តែ​ច្រើន​បែប​នេះ តុល្យការ​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នក​ស្លាប់​ពេល​នេះ ជិត​តាម​ទាន់​អី​ុ​តា​លី​និង​អេ​ស្ប៉ា​ញ​ហើយ។

អត្ថបទសរសេរ ដោយ