ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​សំណាក​សត្វ​ផ្សោតងាប់​មួយ​ក្បាល​នេះ ​ទៅ​ធ្វើ​កោ​ស​ល្យ​វិ​ច្ច័​យ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កូន​ផ្សោត​ឈ្មោល​១​ក្បាល​ទំងន់​ជាង​២០​គីឡូក្រាម ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញងាប់​អ​ណ្តែ​តទឹក​ទន្លេ​មេគង្គ​​មក​ទើ​រ នៅ​ច្រាំង​ទន្លេ​មុខ​ប្រជុំជន​ខេត្ត​ កាលពី​ថ្ងៃ​ទី​៣១ ​មីនា​។ នេះ​ជា​ការ​ងាប់​កូន​ផ្សោត​ក្បាល​ទី​១​ នា​ដើមឆ្នាំ​២០២០​នេះ ខណៈ​ចំនួន​ការ​កើត​របស់​សត្វផ្សោត​នា​ដើមឆ្នាំ​២០២០…

ខេត្តក្រចេះ ៖ កូន​ផ្សោត​ឈ្មោល​១​ក្បាល​ទំងន់​ជាង​២០​គីឡូក្រាម ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញងាប់​អ​ណ្តែ​តទឹក​ទន្លេ​មេគង្គ​​មក​ទើ​រ នៅ​ច្រាំង​ទន្លេ​មុខ​ប្រជុំជន​ខេត្ត​ កាលពី​ថ្ងៃ​ទី​៣១ ​មីនា​។ នេះ​ជា​ការ​ងាប់​កូន​ផ្សោត​ក្បាល​ទី​១​ នា​ដើមឆ្នាំ​២០២០​នេះ ខណៈ​ចំនួន​ការ​កើត​របស់​សត្វផ្សោត​នា​ដើមឆ្នាំ​២០២០ មាន​ចំនួន​ដល់​ទៅ​៣​ក្បាល​។ នេះ​បើ​តាម​ការ​អះអាង​ឲ្យ​ដឹង​ពី​ក្រុម មន្ត្រី​ជំនាញ​ឆ្មាំ​អភិរក្ស​។

​​ទោះជា​បែ​បណា កា​រងាប់​របស់​កូន​ផ្សោត​តូច​១​ក្បាល​នេះ គឺ​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់ ដាក់​ការ​សន្និដ្ឋាន​ពី​មូលហេតុ​ណាមួយ​ឲ្យ​ជាក់លាក់​នោ​ឡើយ​នោះ​ទេ ​។ ដោយ​គ្រាន់តែ​ពិនិត្យឃើញ​ថា កូន​ផ្សោត​មួយ​ក្បាល​នេះ ​ជា​ផ្សោត​ឈ្មោលទំងន់​ជាង​២០​គីឡូក្រាម មាន​អាយុចន្លោះ​ពី​៣​ទៅ​៤​ខែ និង​សព្វថ្ងៃ​រស់នៅ​ក្នុង​អន្លង់​ផ្សោត​ទន្លេមេគង្គ​កាំ​ពី​។ ផ្សោត​នេះ​អាច​ងាប់ ក្នុង​ចន្លោះ​កាលពី​២​ ទៅ​៣​ថ្ងៃមុន​នេះ​។

ប្រធាន​ឆ្មាំ​អភិរក្ស​ និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​លោក ម៉ុ​ក ពន្លក បាន​ថ្លែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ មេ​សា នេះ​ថា អាជ្ញាធរ​ជំនាញ​បាន​សហការ​ជាមួយ​និង​អង្គការ​ជា​ដៃគូ យក​សំណាក​សត្វ​ផ្សោត​មួយ​ក្បាល​នេះ​ទៅ​ធ្វើ​កោស​ល្យ​វិ​ច្ច័​យ​ ដើម្បី​រក​មូលហេតុ​នៃ​ការ​ងាប់​​ឱ្យឃើញ​ពិតប្រាកដ ។ ព្រោះថា​ នៅ​លើ​ដងខ្លួន​របស់​សំណាក​ផ្សោត​មួយ​ក្បាល​នេះ មិន​ត្រូវ​បាន​រកឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ គ្រាន់តែ​ផ្ទៃ​មុខ​មាន​ស្នាម​ឈាម ​។

ជាមួយ​គ្នា​នេះ ​លោក​បាន​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា មូលហេតុ​នៃ​ការ​ងាប់​អាច កើត​មាន​លើ​ចំណុច​៣​ផ្សេង​គ្នា រួម​មាន​ទី​១-ផ្សោត​ដែល​ទើប​កើត​អាច​ត្រូវ​បា​របស់​វា​ខាំ​ក្រវាត់​ប៉ះទៅ​និង​ថ្ម​បណ្តាល​ឲ្យ​ងាប់ និង​ទី​២-អាច​ដោយសារ​កត្តា​ធម្មជាតិ​ទឹក​រី​ងស្ងួត អាកាសធាតុ​ក្តៅ​ខ្លាំង និង​ទី​៣-ការ​ងាប់​អាច​បណ្តាល​មក​ពី​ក្រុម​ឱកាសនិយម ដែល​លួច​ធ្វើ​នេសាទ​នៅ​តាម​តំបន់ អន្លង់​ហាមឃាត់​ដើម្បី​ចាប់​យក​ត្រី​នៅ​ពេល​មន្ត្រី​ឆ្មាំ​មិន​នៅ​គឺ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​ឆក់​ ។

អត្ថបទសរសេរ ដោយ