ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ដែល​មានជីវិត​ដ៏​ឧត្តម

4 ឆ្នាំ មុន

ព្រះសង្ឃ​អង្គ​ណា​មិន​ចង​សេចក្តី​ក្រោធ​ទុក លះ​ទោសៈ មិន​មាន​មាយា មិន​ចេះ​ញុះញង់ មិន​ប្រទូស្ត សង្ឃ​អង្គ​នោះ​រមែង​មានដំណើរ​ល្អ​នៅ​ក្នុង​ត្រៃភព ។ ព្រះសង្ឃ​អង្គ​ណា​មាន​ទ្វារ​ទាំង​៥​មាន​ចក្ខុទ្វារ​ជាដើម​រក្សា​បាន​ល្អ​ហើយ​គ្រប់​កាល សង្ឃ​អង្គ​នោះ រមែង​មានធម៌​វិន័យ​រក្សា​បាន​ល្អ​ហើយ​និង​ជា​អ្នក​មិន​សោយសោក​ក្នុង​លោក​នេះ​ផង…

ព្រះសង្ឃ​អង្គ​ណា​មិន​ចង​សេចក្តី​ក្រោធ​ទុក លះ​ទោសៈ មិន​មាន​មាយា មិន​ចេះ​ញុះញង់ មិន​ប្រទូស្ត សង្ឃ​អង្គ​នោះ​រមែង​មានដំណើរ​ល្អ​នៅ​ក្នុង​ត្រៃភព ។

ព្រះសង្ឃ​អង្គ​ណា​មាន​ទ្វារ​ទាំង​៥​មាន​ចក្ខុទ្វារ​ជាដើម​រក្សា​បាន​ល្អ​ហើយ​គ្រប់​កាល សង្ឃ​អង្គ​នោះ រមែង​មានធម៌​វិន័យ​រក្សា​បាន​ល្អ​ហើយ​និង​ជា​អ្នក​មិន​សោយសោក​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​រូប​ណា​មាន​សទ្ធា​បាន​តម្កល់​ស៊ប់​ក្នុង​តថាគត​ផង មាន​សីល​ល្អ​ហើយ​ផង មាន​សេចក្តី​ជ្រះថ្លា​មាំ​ហើយ​ផង មានការ​យល់​ឃើញ​ត្រង់​ផង ជីវិត​របស់​ភិក្ខុ​នោះ ជា​ជីវិត​ដ៏​ឧត្តម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ