ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ជីវិត​ផ្ទុយ​គ្នា​នៃ​មនុស្ស​ពីរ​ពួក

4 ឆ្នាំ មុន

ពិភពលោក​នេះ​បាន​បែងចែក​មនុស្ស​ជា​ពីរ​ប្រភេទ​គឺ មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ មនុស្ស​ល្អ​គឺ​គេ​ដើរទៅ​តាម​គន្លង​ផ្លូវ​របស់​ខ្លួន មាន​ឧត្ដមគតិ​ច្បាស់លាស់ និង​ដំណើរ​ជីវិត​ជាក់លាក់​ណាស់ ចំណែក​មនុស្ស​អាក្រក់​មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ពិតប្រាកដ​ទេ ។ សង្គម​នេះ​មានការ​ច្របូកច្របល់​លាយឡំ​ទៅ​ដោយ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ពោរពេញ​ទៅ​ដោយ​ការ​ប្រជែង…

ពិភពលោក​នេះ​បាន​បែងចែក​មនុស្ស​ជា​ពីរ​ប្រភេទ​គឺ មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ មនុស្ស​ល្អ​គឺ​គេ​ដើរទៅ​តាម​គន្លង​ផ្លូវ​របស់​ខ្លួន មាន​ឧត្ដមគតិ​ច្បាស់លាស់ និង​ដំណើរ​ជីវិត​ជាក់លាក់​ណាស់ ចំណែក​មនុស្ស​អាក្រក់​មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ពិតប្រាកដ​ទេ ។

សង្គម​នេះ​មានការ​ច្របូកច្របល់​លាយឡំ​ទៅ​ដោយ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ពោរពេញ​ទៅ​ដោយ​ការ​ប្រជែង ល្មោភ​លោភលន់ និង​ព្យាបាទ ឈ្នានីស បៀតបៀន​គ្នា ពេល​នោះ​ខ្សែជីវិត​របស់​អ្នក​នឹង​បណ្ដោយ​ទៅ​តាម​ខ្យល់ គឺ​លោកធម៌​ទាញ​ទៅ​ធ្លាក់​ចូល​ក្នុង​សង្គម​ងងឹត​ជាក់​ជា​មិន​ខាន ។

ចំណែក​មនុស្ស​ល្អ​គេ​ចេះ​គិតគូរ​វែង​ឆ្ងាយ មាន​សតិបញ្ញា មានការ​ព្យាយាម​ជា​ធំ ប្រព្រឹត្ត​ទៅ​តាម​គន្លង​ផ្លូវ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ ដែល​លោក​ចាត់​ថា​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ