ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នកដឹកនាំ​កាន់តែ​តាម​ទាន់​សម័យកាល !

4 ឆ្នាំ មុន

ក្នុង​បរិបទ​សម័យ​ទំនើប​នេះ បុគ្គលិក​តែងតែមាន​សេចក្តី​រំពឹង​កាន់តែ​ច្រើន​ឡើង​សម្រាប់​អ្នកដឹកនាំ​ក្រុមហ៊ុន ឬ​អាជីវកម្ម​លើស​ពី​ការ​បញ្ជា ឬ​ប្រាប់​ពី​ការងារ​ដែល​ត្រូវ​បំពេញ ។ ពួក​គេ​ត្រូវការ​ការ​ជំរុញ​ទឹកចិត្ត និង​គោលដៅ​ពិតប្រាកដ ហើយ​ពួក​គេ​នឹង​ផ្តល់​មក​វិញ​នូវ​ជំនឿ​ទុកចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង ។…

ក្នុង​បរិបទ​សម័យ​ទំនើប​នេះ បុគ្គលិក​តែងតែមាន​សេចក្តី​រំពឹង​កាន់តែ​ច្រើន​ឡើង​សម្រាប់​អ្នកដឹកនាំ​ក្រុមហ៊ុន ឬ​អាជីវកម្ម​លើស​ពី​ការ​បញ្ជា ឬ​ប្រាប់​ពី​ការងារ​ដែល​ត្រូវ​បំពេញ ។ ពួក​គេ​ត្រូវការ​ការ​ជំរុញ​ទឹកចិត្ត និង​គោលដៅ​ពិតប្រាកដ ហើយ​ពួក​គេ​នឹង​ផ្តល់​មក​វិញ​នូវ​ជំនឿ​ទុកចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង ។

ជាក់ស្តែង គឺ​មិន​មាន​រូបមន្ត​ណាមួយ​ជាក់​លក់​ពី​គុណសម្បត្តិ​ធំ​ៗ​ដែល​ជួយ​ឲ្យ​អ្នកដឹកនាំ​ម្នាក់​ជោគជ័យ​ទាំងស្រុង​ទេ ។ ប៉ុន្តែ​យោង​ទៅ​តាម​សៀវភៅ Cracking the Leadership Code បាន​ឲ្យ​ដឹង​ថា អ្នកដឹកនាំ​អាច​សម្រេច​គោលដៅ​ខាងលើ​បាន​ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​៖

១. ព្យាយាម​យល់​ពី​បុគ្គលិក​ដោយ​ស្តាប់​ឲ្យ​បាន​ច្រើន
អារម្មណ៍​ដែល​មនុស្ស​ទទួល​បាន​នៅ​ពេល​ដែល​ពួក​គេ​មើលឃើញ​ភាគី​ម្ខាង​ទៀត​យកចិត្តទុកដាក់​ស្តាប់​ពួក​គេ គឺជា​កត្តា​សំខាន់​ដែល​បង្កើត​ឲ្យ​មាន​អារម្មណ៍​ស្និទ្ធស្នាល​រវាង​មនុស្ស ។ អារម្មណ៍​ស្និទ្ធស្នាល​នេះ​អាច​យក​ទៅ​បណ្តុះ​ឲ្យ​ចេញ​ជា​ការ​ប្តេជ្ញា និង​ជំនឿ​ចិត្ត​ពី​បុគ្គលិក​បាន​ដែរ ។ អ្នកដឹកនាំ​មិន​ត្រូវ​ស្តាប់​ដើម្បី​រក​ការ​ឆ្លើយ​តប​គ្រប់ពេលវេលា​ទេ ប៉ុន្តែ​ពួក​គេ​គួរ​ព្យាយាម​ស្តាប់​ដើម្បី​យល់​ដឹង​ពី​មនុស្ស​ម្នាក់​ទៀត ។

២. រក្សា​ភាព​បើក​ទូលាយ​សម្រាប់​គំនិត និង​បទ​ពិសោធន៍​ថ្មី​ៗ
តើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​គ្រប់គ្រង​អ្វី​ៗ​ទាំងអស់​មែនដែរ​ទេ? ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ក្នុង​បរិបទ​ថ្មី អ្នក​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ភាព​បើក​ទូលាយ​ទទួលយក​គំនិត​ថ្មី​ៗ​ពី​អ្នក​ដទៃ​ដែរ​ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នក​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក និង​អ្នក​ដែល​ធ្វើការ​ជាមួយ ។

៣. ជំរុញ​ឲ្យ​មានការ​ឆ្ងល់
អ្នកដឹកនាំ​ល្អជា​មនុស្ស​ដែល​មិន​ខ្លាច​ក្នុង​ការ​សួរ​ថា ហេតុ​អ្វី?ទេ​ដើម្បី​យល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​អ្វីមួយ ។ ការ​ធ្វើ​ដូច្នេះ​ជំរុញ​ឲ្យ​មានការ​រៀនសូត្រ និង​ការ​ផ្តោត​ស្មារតី​លើ​លទ្ធផល ។ វិធី​នេះ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ទៅ​ទៀត​នៅ​ពេល​ដែល​ជុំវិញ​ខ្លួន​អ្នក​គឺ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​សមត្ថភាព​និង​ជំនាញ​ខ្ពស់ ។

៤. ព្យាយាម​យល់​ដឹង​ពី​មនុស្ស​និង​សង្គម​ដោយ​ស្គាល់​មនុស្ស​ថ្មី​ឲ្យ​បាន​ច្រើន
ចូរ​ចង​ចាំ​ថា ភាព​ជា​អ្នកដឹកនាំ​មិន​ត្រឹមតែ​ទាក់ទិន​នឹង​បទ​ពិសោធន៍​និង​ចំណេះដឹង​ដែល​អ្នកមាន​ទេ តែ​វា​ក៏​ទាក់ទង​ទៅ​នឹង​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ធ្វើការ​ជាមួយ​មនុស្ស​ខុស​ៗ​គ្នា​ដែរ ។ ការ​ស្ទាល់​មនុស្ស​ថ្មី​ៗ​ជួយ​បង្កើន​គុណភាព​នៃ​ការ​សន្ទនា​របស់​អ្នក​ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នក​យល់​ដឹង​កាន់តែ​ច្រើន​ពី​មនុស្ស​ខុស​ៗ​គ្នា​ក្នុង​សង្គម និង​វិធី​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ