ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​​ត្រឹម​ម៉ោង​បិទ​ព្រំដែន​ ជនជាតិ​ថៃ​ឆ្លង​ទៅ​ប្រទេស​វិញ​ជាង៤០០នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​គិត​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១​ មីនា ឆ្នាំ ​២០២០ ​មាន​ជនជាតិ​ថៃ​ដែល​ត្រូវ​ឆ្លង​ព្រំដែន​ពី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តទៅ​ប្រទេស​កំណើត​វិញ​​ចំនួន​៤៤៦​នាក់​ ដែល​ចំនួន​នេះ​បូក​រួម​ទាំង​ជនជាតិ​ថៃ​ដែល​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​១២​នាក់​ផង​ដែរ ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​គិត​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១​ មីនា ឆ្នាំ ​២០២០ ​មាន​ជនជាតិ​ថៃ​ដែល​ត្រូវ​ឆ្លង​ព្រំដែន​ពី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តទៅ​ប្រទេស​កំណើត​វិញ​​ចំនួន​៤៤៦​នាក់​ ដែល​ចំនួន​នេះ​បូក​រួម​ទាំង​ជនជាតិ​ថៃ​ដែល​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​១២​នាក់​ផង​ដែរ ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​

មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ ក្នុង​ចំណោម​នេះ​មាន​អ្នក​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន (​Border Pass) ​ជាង​១០០​នាក់​ ក្រៅពី​នេះ​គឺ​ប្រើប្រាស់​លិខិត​ឆ្លងដែន​។

គួរ​បញ្ជាក់​ថា ​ប្រជា​​ពលរដ្ឋ​ថៃ​ទាំងអស់​ខាងលើ​គឺជា​អ្នកបំរើ​ការងារ​នៅ​តាម​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​និង​១២​នាក់​ធ្វើការ​ផ្នែក​ជាង​នៅ​ភ្នំពេញ​ ។ ​ប្រជា​​ពលរដ្ឋ​ថៃ​ចាក​ចេញពី​កម្ពុជា​ ស្រប​ពេល​ដែល​ដឹង​ថា​រដ្ឋាភិ​បាល​កម្ពុជា​បិទ​កាស៊ីណូ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​​ចាប់ពី​ថ្ងៃ​ទី​១ ​មេ​សា​នេះ​។​

មានកា​រ​កត់​សម្គាល់ថា​ មុខ​ផ្លូវ​ចូល​កាស៊ីណូ​ស្ទើរតែ​អស់​មានកា​ដាក់រនាំង​ដែក​បិទ​ព្រោងព្រៀត​ជា​សញ្ញា​បញ្ជាក់​ថា​ កាស៊ីណូ​បិទ​ហើយ​ ។ ​ជាមួយ​គ្នានេះដែរ ​មាន​ជនជាតិ​ថៃ​មួយ​ចំនួន​មិន​ទាន់​ចេញពី​កម្ពុជា​នៅឡើយ​ទេ​ ដោយ​កំពុង​រង​់​ចាំ​កា​រ​អន្តរាគមន៍​សុំ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​របស់​គេ​ទាក់ទង​មក​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ