ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ឆ្មា​ចិញ្ចឹម​១​ក្បាល រក​ឃើញ​មាន​ផ្ទុក​​កូ​វី​ដ​១៩ បែរជា​គ្មាន​រោគ​សញ្ញា

4 ឆ្នាំ មុន

ប្រទេស​ហុងកុង ៖ នាយកដ្ឋាន​កសិកម្ម និង​ជលផល​នៃ​ទីក្រុង​ហុងកុង បាន​និយាយ​ថា សត្វ​ឆ្មា​ចិញ្ចឹម​មួយ​ក្បាល​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ វិជ្ជមាន បន្ទាប់​ពី​ម្ចាស់​វា​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ផ្ទុក​វីរុស​នេះ​។ គេ​បាន​ប្រាប់​ថា សត្វ​ឆ្មា​មួយ​ក្បាល​នេះ…

ប្រទេស​ហុងកុង ៖ នាយកដ្ឋាន​កសិកម្ម និង​ជលផល​នៃ​ទីក្រុង​ហុងកុង បាន​និយាយ​ថា សត្វ​ឆ្មា​ចិញ្ចឹម​មួយ​ក្បាល​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ វិជ្ជមាន បន្ទាប់​ពី​ម្ចាស់​វា​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ផ្ទុក​វីរុស​នេះ​។ គេ​បាន​ប្រាប់​ថា សត្វ​ឆ្មា​មួយ​ក្បាល​នេះ គ្មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំងអស់​។

នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ (​ថ្ងៃ​ទី​៣១ ខែមីនា​) នាយកដ្ឋាន​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ មិន​មាន​ភ័ស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា សត្វ​ចិញ្ចឹម​អាច​ជា​ប្រភព​នៃ​ជំងឺ​កូ​វី​ដ​១៩ នោះ​ទេ ហើយ​ម្ចាស់​មិន​គួរ​បោះបង់​ចោល​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ឡើយ​។

អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​ពួក​គេ​ផង​ដែរ​ថា មិន​មាន​ភស្តុ​តាង​ណាមួយ​ដែល​បង្ហាញ​ថា ឆ្កែ​ឆ្មា ឬ​សត្វ​ចិញ្ចឹម​ណាមួយ​អាច​បញ្ជូន​ជំងឺ​នេះ​មក​មនុស្ស​ដែរ​។

ឆ្មា គឺជា​សត្វ​ទី​៣ ដែល​ធ្វើតេស្ត​វិជ្ជមាន​នៅ​ហុងកុង បន្ទាប់​ពី​ករណី​មុន​ៗ ដែល​ឆ្កែ ២​ក្បាល​បាន​ធ្វើតេស្ត​វិជ្ជមាន​។ អាជ្ញាធរ​បាន​និយាយ​ថា ឆ្មា​នេះ​នឹង​ត្រូវ​បន្ត​តាមដាន និង​ពិនិត្យ​។

សំណាក​ដែល​ប្រមូល​បាន​ពី​មាត់​ច្រមុះ និង​គូថ​របស់​ឆ្មា បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​វីរុស​នេះ បន្ទាប់​ពី​វា​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ផ្តាច់​ពី​គេ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា​។

យោង​តាម​សេចក្តីថ្លែងការណ៍​ពី​សមាគម​ពេទ្យសត្វ​ហុងកុង​បានឱ្យ​ដឹង​ថា មាន​ករណី​មួយ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ផ្ទុកមេរោគ​វីរុស​នៅ​ឆ្មា​មួយ​នៅ​បែ​ល​ហ្ស៊ិ​ក​ដែល​ត្រូវ​បាន​គេ​ជឿ​ថា បាន​ឆ្លង​ពី​ម្ចាស់​វា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ channelnewsasia (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ