ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើបុរសខ្មែរ​ដែល​ជាសះស្បើយ​ពីជំងឺ​កូវីដ​-​១៩ គាត់បាន​ប្រាប់​អ្វីខ្លះពី​​​មេរោគ​​នេះ?

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ បុរស​អាយុ​៣៨ឆ្នាំ​នៅ​ខេត្តសៀមរាបដែលជាមនុស្សដំបូង​គេ​ម្នាក់ ដែលរកឃើញ​​​​ឆ្លង​ជំងឺ​កូ​វី​ដ-១៩​ពី​ជនជាតិ​ជប៉ុននោះ ហើយពេលនេះគឺ​គាត់​ជា​សះស្បើយ​ហើយ ​ដោយ​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែកខេត្ត ​នៅ​ថ្ងៃទី៣០ មីនា ​។ សូមរំលឹកថា៖…

ខេត្តសៀមរាប​ ៖​ បុរស​អាយុ​៣៨ឆ្នាំ​នៅ​ខេត្តសៀមរាបដែលជាមនុស្សដំបូង​គេ​ម្នាក់ ដែលរកឃើញ​​​​ឆ្លង​ជំងឺ​
កូ​វី​ដ-១៩​ពី​ជនជាតិ​ជប៉ុននោះ ហើយពេលនេះគឺ​គាត់​ជា​សះស្បើយ​ហើយ ​ដោយ​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែកខេត្ត ​នៅ​ថ្ងៃទី៣០ មីនា ​។ សូមរំលឹកថា៖ បុរសនៅ​ខេត្តសៀមរាប​​​ឆ្លង​​កូ​វី​ដ​-​១៩​​ពី​​ជប៉ុន​បាន​ជា​សះស្បើយនិងចេញ​​​ថ្ងៃនេះ

នាថ្ងៃដដែល គាត់បាន​ជួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាពដឹង មុន​ពេលគាត់​​ចេញពី​ក្នុង​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​សៀម​រាប​​ថា ​ នៅ​ពេល​នេះ​រូប​ខ្ញុំ​ផ្ទាល់ ​ក៏​ដូច​ជា​គ្រួសារ​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ទាំងអស់​​តាំងចិត្ត​ថា «មេរោគ​នេះ ​ពិតជា​ឆ្លង​ពី​ខ្ញុំ​១០០%​មែន ប៉ុន្តែ​ដល់​ពេល​យក​មក​ពិនិត្យ​ទាំងអស់​គ្នា​​ឃើញ​អវិជ្ជ​​មាន ​។ ដូច្នេះ​ រូប​ខ្ញុំផ្ទាល់ ពិត​ជា​សប្បាយ​ចិត្តខ្លាំង​ណាស់ដោយសារ​តែ​រូប​ខ្ញុំ មិន​បាន​ធ្វើ​ឱ្យ​អ្នក​ទាំងអស់​គ្នា​នោះ​មាន​វិប្បដិសារីចំពោះ​រូប​ខ្ញុំ​ ។

បុរសជាសះស្បើយពីជំងឺកូវីដ-១៩រូប​នេះ​បាន​បន្ត​ឱ្យ​ដឹងទៀត​ថា ​លោក​បាន​ចូល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​នៅ​ថ្ងៃ​ទី​៥ ​មីនា ហើយ​មេរោគនោះ មិន​ទាន់​បាន​វាយលុក​ទេ ។ រហូត​ដល់​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី​១០ មីនា វាក៏​វាយ​លុក​​ដល់​រូប​ខ្ញុំ ដោយមុន​ដំបូង​ចេញ​អាកា​រៈ​ធ្វើ​ឱ្យ​​កណ្តាស ។ បន្ទាប់​ពី​កណ្តាសហើយក៏ក្អក តែមិនមែន​ក្អក​ស្លេះ​ទេ គឺ​ក្អកស្ងួត និងចេញឈឺ​បំពង.​ក ហើយ​ដើមទ្រូងតឹង​និងក្តៅ ។ លុះនៅពេលយប់​ឡើង ​ដូច​វា​ធ្វើ​
ស​ង្គ្រាម​​នៅ​ក្នុង​ខ្លួន​ខ្ញុំ​អុីចឹង ។​ ​តែរូប​ខ្ញុំបានតាំងចិត្ត​ដឹង​ថា វា​កំពុង​តែ​ធ្វើ​សកម្មភាព ហើយ​រូប​ខ្ញុំក៏ក្រោក​ផឹក​ទឹក ហើយ​ដើរទៅ ដើម្បី​បំបាត់ការ​គិត ​ដែល​វា​បាន​ធ្វើ​សកម្មភាព​មក​ក្នុង​ខ្លួន​ខ្ញុំ ហើយ​នេះ​ជា​ការ​សិក្សា​និង​សង្ស័យ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ ​។​

លោកបន្តទៀត​ថា ជា​ចុង​ក្រោយ ខ្ញុំសូម​អរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និងលោកជំទាវ កិត្តិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ដល់​ប្រជាពលរដ្ឋនៅទូ​ទាំង​ប្រទេស ។ ហើយជា​ពិសេសគឹ​រូប​ខ្ញុំ​ផ្ទាល់ និង ក្រសួងសុខាភិបាល​ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្​ ដោយ​មិន​គិត​ពី​ការ​នឿយហត់​។​ ​

​លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ និង​ដឹង​​ផង​ដែរ​​ ​គឺត្រូវមានអនាម័យនិងសម្អាត​ដោយ​ខ្លួនឯង ដូច​ជាលាងដៃ​និង​សាប៊ូ ឬជែ​ល អាកុលជាដើម​ ។ ជា​ពិសេស​ នៅលើទូរស័ព្ទ​ដៃ ដែល​អ្នក​បាន​កាន់ សូមកុំ​បន្ត​ឱ្យ​កូន ឬបងប្អូន កាន់​បន្ត ដោយ​មិន​បាន​បាញ់​អាកុល ឬជែ​ល​ឱ្យ​សោះនេះ ​ព្រោះជាការចម្លង​មេរោគ​នេះ យ៉ាង​លឿន​បំផុត​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ